អាជ្ញាធររាជធានី បង្កើនការត្រួតពិនិត្យទីតាំងបញ្ចាំ ពិសេសតំបន់ឃ្លាំងរំសេវ ដើម្បីផ្តល់ទំនុកចិត្ត និងសុខសុវត្ថិភាពជូនពលរដ្ឋ

2023/02/10 03:49:42 pm        257

ភ្នំពេញ៖ បន្ទាប់ពីបានរកឃើញបទល្មើសជាបន្តបន្ទាប់ នៅតាមទីតាំងបញ្ចាំ និងកន្លែងសង្ស័យនានា អាជ្ញាធររាជធានីភ្នំពេញ បានប្តេជ្ញាបង្កើនសកម្មភាពត្រួតពិនិត្យ និងរិតបន្តឹងនូវគ្រប់ទីតាំងបញ្ចាំ ជាពិសេស នៅតំបន់ឃ្លាំងរំសេវ ដើម្បីលុបបំបាត់អំពើចោរកម្ម និងបទល្មើសផ្សេងៗ ផ្តល់សេចក្តីទុកចិត្ត និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

នេះបើយោងតាម លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលបានប្រាប់ឱ្យដឹង នៅក្នុងពីធីផ្តល់បណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកម្ភ ឆ្នាំ២០២៣។

លោក ឃ្លាំង ហួត បានបញ្ជាក់ថា បញ្ហាបញ្ចាំនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អាជ្ញាធេដែលដឹកនាំ​ដោយរូបលោកផ្ទាល់ កំពុងខិតខំបន្តចុះធ្វើជាបន្តបន្ទាប់ ទោះបីជាទីតាំងទាំងនោះមាន ឬគ្មានច្បាប់ក្តី ដោយមមិនចាំបាច់ ឬលុះត្រាតែមានការរំលឹកដាស់តឿន ពីសម្តេចទាំងទ្វេទៀតនោះទេ ព្រោះវា​ជាកាត្តព្វកិច្ច​ដែលអាជ្ញាធរត្រូវធ្វើ ហើយត្រូវតែធ្វើឱ្យដូចភ្លៀងរលឹម ដោយសារតែទីតាំង​បញ្ចាំទាំង​នោះ មានខ្វះគ្មានច្បាប់ទម្លាប់ទេ ខ្លះទៀតមានច្បាប់ទម្លាប់ហើយ តែមិនបានអនុវត្តឱ្យបានត្រឹមត្រូវ ដូច្នេះកត្តាទាំងនេះ ក៏ជាដើមទងនៃការបង្កឱ្យមានបទល្មើសចោរកម្មដែរ។ ដោយឡែកទីតាំងណាដែលមានច្បាប់ទម្លាប់ ហើយបានអនុវត្តត្រឹមត្រូវនោះ នឹងត្រូវបានលើកទឹកចិត្ត ពីព្រោះបានរួមចំណែកជួយដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

លោកអភិបាលរង បានថ្លែងបញ្ជាក់ទៀតថា សកម្មភាពនៃការចុះអនុវត្តនេះ បច្ចុប្បន្នក្រុមការងារកំពុងធ្វើយ៉ាងសកម្មនៅតំបន់ឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក ដែលមានប្រមាណជាង៦០ទីតាំង, ហើយក៏ជាកន្លែងដែលប្រជាពលរដ្ឋ បានរាយការណ៍មកក្រុមការងារច្រើនជាងគេ។

ជាមួយគ្នានេះ លោកអភិបាលរងបានស្នើឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសហការ ឃ្លាំមើល និងត្រូវរាយការមកក្រុមការងារភ្លាមៗ ករណីមានការចល័យម៉ូតូ ឬរថយន្តសង្ស័យចេញពីទីតាំង ដើម្បីមានវិធានការអន្តរាគមន៍បន្ទាន់ ខណៈដែលរូបលោកក៏ដូចក្រុមការងារស្ម័គ្រស្មោះ បម្រើ និងធ្វើការងារនេះឱ្យបានល្អ ដោយមិនគិតពីផលប្រយោជន៍ ឬលាភសការៈពីការងារនេះឡើយ។

លោកក៏ធ្លាប់បញ្ជាក់ដែរថា ការមិនចូលរួម មិនអើពើណាមួយរបស់មន្រ្តីកងកម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ គឺស្មើនឹងមើល​ស្រាលបទបញ្ជារបស់ថ្នាក់ដឹកនាំ និងមើលងាយប្រជាជនស្លូតត្រង់៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm