កម្ពុជាសម្រេចត្រៀមកម្លាំងសន្តិសុខការពារព្រឹត្តិការណ៍ស៊ីហ្គេមជាង ១៥ ០០០នាក់

2023/02/10 05:54:29 pm        419

ភ្នំពេញ៖ ប្រទេសកម្ពុជាបានសម្រេចត្រៀមកងកម្លាំងចំនួនប្រមាណជាង ១៥ ០០០នាក់ ដើម្បី ការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី២៣ និងកីឡាជនពិការ (ASEAN Para Games) លើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់ត្រឹមតែ ៨៤ថ្ងៃទៀតនោះ ។

ក្នុងកិច្ចប្រជុំបង្ហាញរបាយការណ៍សង្ខេបស្តីពី ផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា ក្នុងពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ត្រូវធានាដាច់ខាតសុវត្ថិភាព និងសណ្ដាប់ធ្នាប់សន្ដិសុខ សម្រាប់ព្រឹត្តិការណ៍កីឡា ដើម្បីលើកកិត្យានុភាពរបស់កម្ពុជា នៅ​លើឆាកអន្ដរជាតិ ។

នាយឧត្តមសេនីយ៍ បានបន្ដថា ចំពោះកងកម្លាំងការពារវិញ មានផែនដូចជា ផែនសន្ដិសុខ ផែន​បង្ក្រាបបទល្មើស ផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១៥ ៧០០នាក់ ​ស្មើនឹង១៥អង្គភាព ​ដោយកងកម្លាំងអន្ដរាគមន៍ជាង៤ពាន់នាក់ផងដែរ ។

ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡា​អាស៊ីអាគ្នេយ៍​ និងកីឡាជនពិការ ​គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់​ បន្ទាប់ពីកម្ពុជា រៀបចំ​ធ្វើជាម្ចាស់ នៃកិច្ចប្រជុំអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធ ​បានបញ្ចប់ដោយរលូន និងទទួលបាន​ជោគជ័យ​យ៉ាងត្រចះត្រចង់កាលពីចុងឆ្នាំ២០២២ ។

សម្ដេច បានណែនាំអាជ្ញាធរគ្រប់ប្រភេទ ​ត្រូវខិតខំប្រឹងប្រែងការពារ ​ឱ្យបានដាច់ខាត់នូវសុវត្ថិភាព សម្រាប់​ការប្រកួតទាំងមូល ដូចជា ការពារកីឡាករ-កីឡាការិនី ​ព្រមទាំងពលរដ្ឋជាដើម ដើម្បីធ្វើ​យ៉ាងណាឱ្យព្រឹត្តិការណ៍កីឡានេះ ទទួលបានជោគជ័យ ។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការពង្រឹងច្រកចេញ-ចូល ​ទាំងផ្លូវអាកាស និងផ្លូវគោក ឱ្យបានម៉តចត់ និងត្រឹមត្រូវបំផុត ​ព្រោះមានភ្ញៀវទេសចរណ៍ និង​អ្នកវិនិយោគចេញ-ចូលច្រើនមកកាន់កម្ពុជា ​ដោយគោលដៅសំខាន់ គឺការពារព្រឹត្តិការណ៍នេះ ឱ្យបានល្អ ​និងទទួលបានជោគជ័យ ​ដើម្បីលើកមុខមាត់ប្រទេសកម្ពុជា ព្រមទាំងទាក់ទាញ​ភ្ញៀវទេសចរណ៍​បន្ថែមទៀតមកកាន់កម្ពុជា ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm