កម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ លើឧស្សាហកម្មកែច្នែកសិកម្ម ដើម្បីធានាការផ្គត់ផ្គង់ និងការនាំចេញ

2023/02/10 06:05:12 pm        526

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្តខ្ពស់ លើឧស្សាហកម្មកែច្នែវិស័យកសិកម្ម និងកំពុងស្រូបលើការធ្វើធុរកិច្ចលើវិស័យនេះ ដើម្បីបង្កើននូវតម្លៃបន្ថែម ជាពិសេសការធានា​ដល់ការ​ផ្គត់ផ្គង់​ក្នុងស្រុក​ និងការបម្រើទីផ្សារនាំចេញ ។

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធីគ្រុប លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការកែច្នៃ និងការវេចខ្ចប់ និងការនាំចេញផលិតផល​កសិផលកសិកម្មថា ជុំវិញការផ្គត់ផ្គង់ចំណីអាហារលើពិភពលោក មិនទាន់មាននិរន្តរភាពក្នុងការ​ចែកចាយ​នៅឡើយបច្ចុប្បន្នប្រទេសនីមួយៗ បានកំពុងខិតខំប្រឹងប្រែងនូវគ្រប់មធ្យោបាយ ដើម្បី​រក្សានិរន្តរភាពការ​ផ្គត់ផ្គង់​ក្នុងប្រទេសរបស់ខ្លួន​ រួមទាំង​ស្ថិរភាពនៃការផលិត ការគិតគូតលើកបញ្ហា​គុណភាព និងតម្លៃសមស្របនៅតាមទីផ្សារ។

ទាក់ទងវិស័យកសិកម្មនេះ ឯកឧត្តម រំពឹងថា សម្រាប់កម្ពុជា​ ការអភិវឌ្ឍ​វិស័យកសិកម្មនឹងមាន​កំណើន​កើនឡើង​ ប៉ុន្តែបច្ចុប្បន្នវិស័យម្ហូបអាហារនៅកម្ពុជា​មានតម្លៃខ្ពស់នៅឡើយ ​ដែលបញ្ហានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ​ដើម្បីជំរុញការផលិតក្នុងស្រុកឲ្យមានតម្លៃថោក ជាពិសេស​ការផ្តល់ការលើកទឹកចិត្តខ្ពស់ ​លើឧស្សាហកម្មកែច្នែវិស័យកសិកម្ម ស្របពេលកម្ពុជា​កំពុងស្រូប​ការធ្វើធុរកិច្ចលើវិស័យនេះ ដើម្បីបង្កើននូវតម្លៃបន្ថែម ជាពិសេសការធានាដល់ការ​ផ្គត់ផ្គង់​ក្នុងស្រុក និងការបម្រើទីផ្សារនាំចេញ ។

ជុំវិញវិស័យកសិកម្មនេះដែរថ្មីៗនេះ, ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជាថា វិស័យកសិកម្មគឺជាវិស័យស្នូលមួយរបស់រាជរដ្ឋាភិបាល បច្ចុប្បន្នទោះបី​កសិកម្ម​ផ្តល់​នូវតម្លៃបន្ថែមទាប តែវិស័យនេះបានគាំទ្រដល់ការ​ផ្គត់ផ្គង់​សកម្មភាពក្នុងស្រុក ជាក់ស្តែង​នៅក្នុងវិបត្តិនៃការរីករាលដាល់ជំងឺកូវីដ​១៩ ​ជាដើម, ដូច្នេះជុំវិញការអភិវឌ្ឍ​វិស័យនេះ ទោះជា​ប្រទេសមានការអភវិឌ្ឍ​យ៉ាងណាក៏ដោយ​ ក៏មិនបង់បោះ ​ឬការទម្លាក់ដៃចោលឡើយ ដូចបាន​សង្កេតឃើញស្រាប់ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ផលិតដើម្បីការផ្គត់ផ្គង់​ក្នុងស្រុក និងដើម្បីនាំចេញ។

សូមបញ្ជាក់ថា វិស័យកសិកម្មត្រូវបានរំពឹងថា ​នៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១% ក្នុង​ឆ្នាំ២០២៣ និង ០,៧% ក្នុងឆ្នាំ២០២២ ​ដោយ​សារការរំពឹងទុក​លើការបន្តរក្សាកំណើនល្អប្រសើរ​នៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទត្រូវ​បានរំពឹងថា​នឹងងើប​ឡើងវិញ ក្នុងនោះ អនុវិស័យដំណាំ ត្រូវបានរំពឹងថា នឹងបន្តកើនឡើង ដោយសារការរំពឹងទុក​កំណើន​ល្អ​ប្រសើរនៃការនាំចេញផលិតផលកសិកម្ម ​ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្ម​ដែល​នឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគរបស់​រាជរដ្ឋាភិបាល​ ជាពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        60
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm