ជំនួយ​អន្តរជាតិ​កាន់តែច្រើន​មកដល់​ ខណៈ​ទឹកជំនន់​នៅតាម​ផ្លូវ ​និង​ការស្វែងរក​ពេលយប់​បន្ត

2023/02/10 06:49:18 pm        629

​ទួរគី៖ ភាព​ត្រជាក់​ខ្លាំង ភាព​ឃ្លាន និង​ភាព​អស់សង្ឃឹម​បានកើត​ឡើង​ សម្រាប់​មនុស្ស​រាប់​សែន​នាក់​ដែល​បាន​បាត់បង់​លំនៅឋាន បន្ទាប់ពី​រញ្ជួយ​ដី​បាន​វាយប្រហារ​នៅ​ប្រទេស​ទួរគី និង​ស៊ី​រី​កាលពី​បី​ថ្ងៃ​កន្លង​ទៅ​នេះ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ជាង ២០,០០០​នាក់​។

ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំងប្រទេស​ទាំង២ នា​ពេលនេះ​បាន​កើន​លើស ១៧,០០០​នាក់​ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ​១៩៩៩ នៅពេលដែល​រញ្ជួយ​ដី​ដ៏​ខ្លាំង​ស្រដៀង​គ្នា​នេះ ​បាន​វាយប្រហារ​ភាគ​ពាយព្យ​ប្រទេស​ទួរគី​។ មនុស្ស​រាប់​សែន​នាក់​នៅ​ទូទាំង​ប្រទេស​ទាំង២ ​បាន​បាត់បង់​លំនៅឋាន​នៅ​ពាក់​កណ្តាល​រដូវរងា​នេះ​។ មនុស្ស​ជាច្រើន​ត្រូវបាន​បោះជំរំ​នៅក្នុង​ទីជម្រក​បណ្ដោះអាសន្ន​នៅក្នុង​ចំណតរថយន្ត​ផ្សារ​ទំនើប វិហារ​ឥស្លាម តាម​ចិញ្ចើមផ្លូវ ហើយ​ជា​ញឹកញាប់​មាន​ភាព​អស់សង្ឃឹម កង្វះ​អាហារ ទឹក និង​កម្ដៅ​។ នៅ​ទីក្រុង​អ៊ី​ខេន​ឌឺ​រុន ​(Iskenderun) ប្រទេស​ទួរគី ផ្លូវ​ជាច្រើន​កន្លែង​ត្រូវ​បាន​ជន់​លិច​ដោយសារ​ការ​រញ្ជួយ​ដី ខណៈ​ត្រាក់ទ័រ​ត្រូវបាន​ដាក់ពង្រាយ​ ដើម្បី​ជួយ​សម្អាត​ផ្លូវ​ពី​សំណល់​ដីល្បាប់​ដ៏​ក្រាស់​។ ក្រុម​ជួយសង្គ្រោះ​មកពី​អ៊ុយ​ក្រែ​នបាន​ស្វែងរក​តាម​កម្ទេចកម្ទី​អគារ​លំនៅឋាន​ក្នុង​ទីក្រុង Hatay ដោយមាន​ជំនួយ​ពី​សត្វ​សុនខ​ហិតក្លិន។ ទីក្រុង​គី​វ​បាន​បញ្ជូន​សមាជិក​ជួយសង្គ្រោះ ៨៨នាក់​ទៅ​ប្រទេស​ទួរគី​ដើម្បី​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​។

ក្រុម​នេះ​រួមមាន​អ្នកជំនាញ​ក្នុង​ប្រតិបត្តិ​ការស្វែងរក និង​ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ ក្រុម​វេជ្ជបណ្ឌិត អ្នក​កាន់​សត្វ​សុនខ​ហិតក្លិន និង​ក្រុម​ពន្លត់អគ្គីភ័យ​។ កងទ័ព​អាល្លឺម៉ង់​បាន​រើ​យកចេញ​ទំនិញ​សង្គ្រោះ ​សម្រាប់​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​ទួរគី​នៅ​មូលដ្ឋាន​ទ័ពអាកាសអ៊ី​ន​សឺ​លី​ក ​(Incirlik)​។ យោងតាម​កងទ័ព​អាល្លឺម៉ង់​បាន​ឲ្យ​ដឹងថា យន្តហោះ​ដឹកជញ្ជូន Airbus A400M ចំនួន​បី​គ្រឿងបាន​ដឹក​តង់ ប៉ា​អ៊ី និង​ម៉ាស៊ីនកម្ដៅ​អគ្គិសនី​។ ជាមួយគ្នានេះ ប្រទេស​ក្រិច​បាន​បញ្ជូន​តង់ ប៉ា​អ៊ី និង​ភួយ​រាប់ពាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួយ​អ្នក​បាត់បង់​លំនៅឋាន​ដោយសារ​ការរញ្ជួយ​ដី​នេះ ក្នុង​សកម្មភាព​នៃ​សាមគ្គីភាព​ជាមួយ​ប្រទេសជិតខាង​ដែលជា​សម្ព័ន្ធ​យោធា​ការ​ណា​តូ ប៉ុន្តែ​ក៏​ជាស​ត្រូវ​ប្រវត្តិសាស្ត្រ​ផងដែរ​។ បន្ទាប់ពី​ប្រឈមមុខ​នឹង​ការរិះគន់​ជុំវិញ​ការឆ្លើយតប​ដំបូង លោក Erdogan បាន​និយាយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​រងគ្រោះ​កាលពី​ថ្ងៃ​ពុធ​ថា ប្រតិបត្តិការ​ពេលនេះ​កំពុងដំណើរការ​ជាធម្មតា ហើយ​បាន​សន្យា​ថា​​គ្មាន​នរណាម្នាក់​នឹង​គ្មាន​លំនៅឋាន​ឡើយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm