ក្រុមប្រឹក្សាកោតសរសើររដ្ឋបាលរាជធានី ដែលផ្ដល់កម្មសិទ្ធិដល់ពលរដ្ឋជិត ១.៣០០គ្រួសារនៅបុរីកីឡា

2023/02/10 07:08:08 pm        539

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ ថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អក្នុងខែមករាកកន្លងមក ពិសេសគឺការផ្ដល់បណ្ណកម្មសិទ្ធិដល់​ប្រជាពលរដ្ឋជិត ១.៣០០គ្រួសារនៅបុរីកីឡា របស់ឯកឧត្តម ឃួង ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលនេះ គឺជាការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរ ហើយក៏ជាការវាយបក ចំពោះការឃោសនាភូតកុហករបស់ក្រុមអគតិមួយចំនួនផងដែរ។

ការថ្លែងនូវកោតសរសើរបែបនេះ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើង ក្នុងកិច្ច ប្រជុំ សាមញ្ញ លើកទី ៤៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម កើត ឆែ អភិបាលរងរាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី១០ កុម្ភៈឆ្នាំ២០២៣ នេះ។

ប្រជាពលរដ្ឋជិត ១.៣០០គ្រួសាររស់នៅក្នុងអគារបុរីកីឡាទាំង០៨ អគារនេះ មិនត្រឹមតែ​ទទួលបានបណ្ណកម្មសិទ្ធិលើចំណែកឯកជនប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវបានសម្រេចផ្តល់ការលើកលែងការបង់ពន្ធប្រថាប់ត្រា ​ពន្ធអចលនទ្រព្យ និងពន្ធអាករ​ផ្សេងៗថែ​ម​ទៀតផង ដោយពន្ធអាករទាំងនេះជាបន្ទុករបស់រដ្ឋ។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានសរសើរផងដែរ ចំពោះការខិតខំ​របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបាន​ជំរុញ​គ្រប់​មុខសញ្ញា​សាធារណការបានល្អ ប្រសើរ ធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណភាពស្រស់បំព្រង ពិសេស​ក្នុងការត្រៀមចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ខាងមុខនេះ។

ឯកឧត្តម បានលើកឡើងទៀតថា កម្លាំងមានសមត្ថកិច្ច បានខិតខំប្រឹងប្រែងលើការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង បាន ៧៨ ករណី ឃាត់ខ្លួនបាន១៣៦នាក់នៅក្នុងខែមករានេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកសំណូមពរអោយសមត្ថកិច្ច លើកកម្ពស់ទប់ស្កាត់​ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ​និងរក្សាប្រពៃណី ក្នុងទិវានៃក្តីស្រឡាញ់១៤កុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះអោយបាន​ខ្លាំងខ្លាបន្ថែមទៀត។

ឯកឧត្តម បន្តថា ចំពោះគ្រោះថ្នាក់អគ្គិភ័យក្នុងខែមករា ឆ្នាំ២០២៣នេះបានកើតមាន១៩លើ៦ករណី កើន១៣លើក ។ លើករណីនេះ លោកសំណូមពរ អោយសមត្ថកិច្ចមូលដ្ឋានធ្វើការ ផ្សព្វផ្សាយអប់រំ បង្ការប្រុងប្រយ័ត្នអោយបានខ្ពស់នៅរដូវប្រាំងនេះ។

ចំពោះគ្រោះអគ្គីភ័យនេះ ឯកឧត្តម កើត ឆែ ​បានមានប្រសាសន៍បញ្ជាក់ផងដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​បានណែនាំអោយសមត្ថកិច្ចអគ្គីភ័យ នាំយករថយន្តពន្លត់អគ្គីភ័យ​មួយ​ចំនួន នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ​ និង​សង្រ្គោះនៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដែលមានទីតាំងនៅខណ្ឌឬស្សីកែវ ​មកដាក់នៅទីតាំងក្បែរវត្តបទុមវតី​ខណ្ឌដូនពេញ ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍គ្រោះអគ្គីភ័យនេះ​ និងបានជម្រុញអោយ​ អាជ្ញាធរខណ្ឌ សមត្ថកិច្ចមូលដ្ឋានធ្វើការ ​ផ្សព្វផ្សាយអប់រំ ​ដើម្បីរួមគ្នា បង្ការប្រុងប្រយ័ត្នអោយបានខ្ពស់​ចំពោះអគ្គីភ័យ​នៅរដូវប្រាំងនេះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm