រដ្ឋលើកលែងការយកកម្រៃលើសេវាអត្រានុកូលដ្ឋានពីពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយ

2023/02/10 07:16:34 pm        562

ភ្នំពេញ៖ មន្ដ្រីនាយកដ្ឋានមុខងារ និងធនធាននៃក្រសួង​មហាផ្ទៃ បានថ្លែងថា បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាលបានលើកលែងការយកកម្រៃ សម្រាប់ការផ្ដល់សេវាមួយចំនួនពាក់ព័ន្ធ​ទៅនឹងការងារ​អត្រានុកូលដ្ឋានដល់ប្រជាពលរដ្ឋ ​ពេលទៅទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយ។

ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការ​គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ​និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាននៃក្រសួង​មហាផ្ទៃ បានថ្លែងប្រាប់ BTV តាមរយៈកិច្ចសម្ភាសន៍ផ្ដាច់មុខក្នុងពេលថ្មីៗនេះថា ជាពលរដ្ឋ​ដែលមានតម្រូវការសេវាអត្រានុកូលដ្ឋានទាំងការស្នើចុះបញ្ជីថ្មី ​ឬការបញ្ជាក់លិខិត និង​ឯកសារអត្រានុកូលដ្ឋានគឺមិនមានការគិតប្រាក់កម្រៃឡើយ។

បើតាមឯកឧត្ដម បួន ហេង បានឱ្យដឹងថា រដ្ឋាភិបាលបានជំរុញឱ្យដាក់ដំណើការការផ្ដល់សេវាដល់​ប្រជាពលរដ្ឋ​តាមរយៈការិយាល័យច្រកចេញចូលតែមួយដល់គ្រប់ ឃុំ សង្កាត់នៅទូទាំងប្រទេស​តាំងពីពាក់​កណ្ដាលឆ្នាំ២០២២​ ដោយបច្ចុប្បន្នមានសេវាសំខាន់ចំនួន២៣​ សេវា ដែលកំពុង​បម្រើដល់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែ ១ និងការិយាល័យប្រជាពលរដ្ឋត្រូវពង្រីកទៅដល់ ឃុំ សង្កាត់ នៅទូទាំងប្រទេស ​ក្នុងគោលដៅដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវា​រដ្ឋបាលជូន​ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឱ្យបានឆាប់រហ័ស ​តាមនីតិវិធីសាមញ្ញ ​ប្រកបដោយតម្លាភាព គុណភាព ​គណនេយ្យភាព ​និងកាត់បន្ថយអំពើពុករលួយ។

ការិយាល័យទាំង២នេះ ត្រូវបានបង្កើតឡើង​ តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃនៅក្នុងរចនា​សម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ​ដោយផ្អែកលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១២ សសរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០០៨៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm