ក្រសួងសង្គមកិច្ច និងក្រសួងអប់រំចុះអប់រំណែនាំសិស្សពីសីលធម៌សង្គម និងតម្លៃស្រ្តី

2023/02/10 07:57:23 pm        585

ភ្នំពេញ៖ មន្រ្តីក្រសួងសង្គមកិច្ច និងក្រសួងអប់រំ ដោយមានការចូលរួមពី អង្គការសង្គមស៊ីវិល បានសហការគ្នា ​ចុះអប់រំណែនាំសិស្សតាមសាលារៀន ​នៅរាជធានីភ្នំពេញ ​ពីសីលធម៌សង្គម ក៏ដូចជាតម្លៃស្រ្តី និងគ្រួសារខ្មែរផ្សាភ្ជាប់នឹងទិវាក្ដីស្រលាញ់។

ខណៈទិវានៃក្ដីស្រលាញ់ខិតជិតមកដល់ មន្រ្តីនៃក្រសួងសង្គមកិច្ច ដោយមានកិច្ចសហការជា​មួយ​ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីអង្គការមូលនិធិមនុស្សធម៌ឆឺជី បានចាប់​ផ្ដើម​ចុះអប់រំណែនាំសិស្សនៅតាមគ្រឹះស្ថានសាធារណៈមួយចំនួននៅរាជធានីភ្នំពេញ ។ ជាក់ស្តែងនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ម្សិលមិញនេះមានការចុះទៅអប់រំសិស្សនៅវិទ្យាល័យ ទួលស្វាយព្រៃ និងវិទ្យាល័យទួលទំពូង។

ក្នុងឱកាសជួបជាមួយសិស្សនៅវិទ្យាល័យ​ទួលទំពូង ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជា អគ្គនាយកមូលនិធិជាតិជំនួយសង្គម បានបញ្ជាក់ពីប្រវត្តិនៃទិវាក្ដីស្រលាញ់ជូន​ដល់​យុវសិស្ស អោយយល់ច្បាស់ពីទិវានៃក្ដីស្រលាញ់ ​ដែលហូរចូលមកកម្ពុជា។

ឯកឧត្តមបន្តថា ថ្ងៃ ១៤ កុម្ភៈ គឺយើងគ្រប់គ្នា អាចប្រើជាថ្ងៃបង្ហាញក្ដីស្រលាញ់ជូន ឪពុកម្ដាយ ជីដូនជីតា បងប្អូន សាច់ញាតិ រឺមិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ​ចំណុចហាមប្រាម គឺការគិតខុស ប្រព្រឹត្តិខុស ដែលឈានដល់ការលះបង់ខ្លួនប្រាណ​ ដោយសារតែកាដូ រឺបាច់ផ្កា។

ក្រោយពីអប់រំណែនាំដល់យុវជនជាសិស្ស ក៏មានការរៀបចំការគោរពដឹងគុណដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាការជួយដល់ក្រុមអ្នកធាក់ស៊ីក្លូដែលមានវ័យចំណាស់ ​ដែលបង្ហាញពីក្ដីស្រលាញ់ ក្ដីគោរព និងការជួយគ្នាទៅវិញទៅមក​។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីណែនាំពីការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុង​ទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ​ និងឯកជន។ សេចក្ដីណែនាំ​អោយមានការ​ទប់ស្កាត់នេះ ដោយសារតែក្រសួងអប់រំ បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូច​យល់​ច្រឡំថា ថ្ងៃ១៤ កុម្ភៈជាថ្ងៃបុណ្យសង្សា ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍៕អត្ថបទ៖ គឹមហុក   

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm