អភិបាលខេត្ត បើកកិច្ចប្រជុំដាក់បទបញ្ជា បន្ទាប់ពីខេត្តតាកែវផ្ទុះរឿងចោលួច ចោឆក់ និងក្រុមក្មេងទំនើងដេញកាប់គ្នា

2023/02/10 09:05:56 pm        699

តាកែវ៖ បន្ទាប់ពីខេត្តតាកែវផ្ទុះរឿងក្រុមចោលួច ឆោឆក់ និងក្រុមក្មេងទំនើងដេញកាប់​សម្លាប់គ្នា​យ៉ាង​អានាធិបតេយ្យ​ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បាន​ដាក់បទបញ្ជាដល់ស្នងការ​នគបាលខេត្ត ​និងលោក​មេបញ្ជាការកងរាជអាវុធហត្ថ ត្រូវធ្វើយ៉ាងណា​បង្រ្កាប​ក្រុមក្មេងទំនើង និងក្រុមចោលួច ចោឆក់ ឱ្យបានជាដាច់ខាត ដើម្បីកាត់ទោសទៅតាមច្បាប់។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី៩ ខែមករាម្សិលមិញនេះ ក្រោយពី​មួយរយៈពេលកន្លងមកនេះ ខេត្តតាកែវ មានសកម្មភាពក្រុមចោលួច ចោឆក់​ និងក្រុមក្មេងទំនើង បានធ្វើសកម្មភាពនៅក្នុងខេត្តតាកែវ ដែលនាំឱ្យមានការផ្សព្វផ្សាយមិនល្អពីខេត្តតាកែវ នៅ​តាមបណ្ដាញសង្គមហ្វេសប៊ុក។

ឯកឧត្តម បានថ្លែងបន្តថា សមត្ថកិច្ចនគបាល​ និងកំលាំងកងរាជអាវុធហត្ថ ត្រូវពង្រឹងកំលាំង​ឡើងវិញ​ដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខ ​សណ្ដាប់ធ្នាប់​សាធារណៈ ​ដោយត្រូវបង្រ្កាបអោយបាន​ចំពោះ​ក្រុមបងតូចបងធំ និងក្រោមចោលួច ចោឆក់ ក្រុមប្រើប្រាស់គ្រឿងញៀន អ្នកជួញដូរ​គ្រឿងញៀន ​និងត្រូវរួមសហការគ្នាទប់ស្កាត់ អោយបានចំពោះបញ្ហាទាំងអស់នេះ ហើយ​កំលាំងសមត្ថកិច្ចត្រូវល្បាតអោយបានជាប់ជាប្រចាំនៅពេលយប់។

ក្នុងឱកាសនោះផងដែរឯកឧត្តម អ៊ូច ភា ក៏បានធ្វើការណែនាំដល់អភិបាលក្រុងស្រុកត្រូវ​ដែល​ប្រធានគណៈបញ្ជាការឯកភាពក្រុង​ស្រុកត្រូវ​បញ្ជា​កំលាំងនៅក្នុងមូលដ្ឋាន របស់ខ្លួនអោយ​បាន​ល្អប្រសើរ​ដើម្បីធ្វើយ៉ាងណា​ឲ្យមូលដ្ឋាន​ដែលខ្លួន​គ្រប់គ្រង​គ្មាន​ក្រុម​បង​តូចបងធំ គ្មាន​អំពើលួចប្លន់​និងគ្មានការប្រើប្រាស់ ឬជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន។

គួរបញ្ជាក់ថា ក្នុងមួយរយៈពេលកន្លងទៅនេះ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាបង្ហោះ​ពី​សកម្មភាពក្រុម ចោលួច ឆោឆក់ និងក្រុមក្មេងទំនើងដេញកាប់គ្នា​នៅក្នុងខេត្តតាកែវ ដែល​ការ​បង្ហោះទាំងអស់នេះ បានប៉ះពាល់ដល់មុខមាត់ខេត្ត ជាពិសេសបាន​បង្កឲ្យ​មានការ​ភ័យខ្លាច ដល់​បងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ដែលមាន​បំណងចង់​មក​លេងកម្សាន្ដ នៅក្នុងខេត្តតាកែវ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm