ឯកឧត្តម ហេង សួរ ជំរុញសមាជិក ស.ស.យ.ក. វិស័យការងារ ឱ្យបន្តការពារប្រយោជន៍ជូនដល់កម្មករនិយោជិត

2023/02/10 09:23:29 pm        597

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់បន្តយកចិត្តទុក​ដាក់​ការពារនូវសិទ្ធ សេចក្តីថ្លៃថ្នូរ និងអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិត ​ទាំងក្នុង និងក្រៅ​ប្រទេសឱ្យបានល្អប្រសើរ សំដៅចូលរួមស្តារ ​និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងកាសបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតតំណាងទូទាំងប្រទេស​របស់​សហភាពសហព័ន្ធយុវជនកម្ពុជា ​ដល់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ​ឯកឧត្តម ហេង សួរ បានកោតសរសើរ ​ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលជា​សមាជិក សមាជិកា របស់ ស.ស.យ.ក. ដែលបានចូលរួមចំណែកក្នុងការសម្រេចបាននូវ​សមិទ្ធផល​ការងារគួរជាទីមោទនៈ ជាពិសេសការចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុង​ការទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ-១៩​ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការចូលរួមយ៉ាងសកម្ម​ក្នុង​យុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនកម្មករនិយោជិតទូទាំងក្នុងក្របខណ្ឌអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆត្រកងទ័ព ជាមួយគ្នានេះ ក៏បានចូលរួមជំរុញការអនុវត្តវិធានការនានារបស់​រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល ជាពិសេសការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែល​បាន​រងគ្រោះ​ដោយសារទឹកជំនន់ និងកងកម្លាំងសមត្ថកិច្ច ដែលបានចុះជួយផ្ទាល់នៅមូលដ្ឋាននាពេល​កន្លងមកផងដែរ។

ឯកឧត្តម បានគូសបញ្ជាក់ថា ​កន្លងទៅនេះ ​សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល​ ថ្នាក់រាជធានីភ្នំពេញ និង​អង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងដៃគូសង្គម ក្នុងការអនុវត្តនូវសកម្មភាពចូលរួម​ប្រយុទ្ធប្រឆាំង​នឹងការរីករាលដាលនៃជំងឺកូវីដ-១៩, សកម្មភាពមនុស្សធម៌, ​ការអនុវត្តគម្រោង “I Care You” ដែលជាគម្រោងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យផ្ទាល់ និងសកម្មភាពផ្សេងៗ​ទៀត​ ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត ហើយលទ្ធផលនេះពិតជា​បានចូលរួមឆ្លើយតប​ទៅនឹងសកម្មភាពជាយុទ្ធសាស្រ្ត ​និងគោលបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

សូមបញ្ជាក់ថា ក្រៅពីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា អង្គប្រជុំ ក៏បានបូកសរុបលទ្ធផលការងារ​កន្លងមកដល់ឆ្នាំ២០២២ ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារ​បន្តនៅ​ឆ្នាំ២០២៣ ឱ្យស្របទៅនឹងផែនការសកម្មភាព និងទិសដៅការងាររបស់សហភាព​សហព័ន្ធ​យុវជនកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        142
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm