ចិន​រិះគន់​ការ​ធ្វើ​អត្ថាធិប្បាយ​គ្មាន​ការទទួលខុសត្រូវ​រប​ស់​លោក ​Biden​ ពាក់ព័ន្ធ​នឹង​លោក Xi Jinping

2023/02/10 09:30:46 pm        619

​ចិន៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​កុម្ភៈ ទីក្រុង​ប៉េកាំង​បាន​ថ្កោលទោស​ការអត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ដែលថា​លោក Xi Jinping ប្រឈម​នឹង​បញ្ហា​ជាច្រើន ​ដោយ​និយាយ​ថាគឺជា​ការអត្ថាធិប្បាយ​គ្មាន​ការទទួលខុសត្រូវ​។

​សង្គ្រាម​វោហារសាស្ត្រ​ចុងក្រោយ​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​ពេលនេះបាន​កើត​មាន​ឡើង ​បន្ទាប់ពី​ការ​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន​កាលពី​សប្ដាហ៍​មុន ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ជា​ផ្នែក​មួយ​នៃ​កង​បា​ឡុង​ចារកម្ម​ដែល​បាន​ប្រើប្រាស់​ពង្រីក​ទៅដល់​ទ្វីប​ទាំង​៥។ ប្រទេស​ចិន​ក៏បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផងដែរ​ថា ខ្លួន​បាន​ច្រានចោល​សំណើ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​ការពារជាតិ​អាមេរិក ដោយសារតែ​សេចក្ដីសម្រេចចិត្ត​គ្មាន​ការទទួលខុសត្រូវ​រប​ស់​ក្រុង​វ៉ា​ស៊ីនតោន ក្នុង​ការបាញ់​ទម្លាក់​បា​ឡុង​ដែល​ចោទប្រកាន់ថា​ជា​បា​ឡុង​ចារកម្ម​កាលពី​សប្ដាហ៍​មុន​។ ​

ក្រសួងការពារជាតិ​ចិន​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ការប្រើប្រាស់​មធ្យោបាយ​ដ៏​ឆ្គាំឆ្គង​ដែល​គ្មាន​ការទទួលខុសត្រូវ​ និង​ធ្ងន់ធ្ងរ​ពី​សហរដ្ឋអាមេរិក​បែប​នេះ ពុំបាន​បង្កើត​បរិយាកាស​ត្រឹមត្រូវសម្រាប់​ការសន្ទនា និង​ការផ្លាស់ប្ដូរ​យោបល់​រវាង​យោធា​ទាំង​២ ​ឡើយ​។ ​ក្រោយ​ទទួលបាន​ភាពកក់ក្ដៅ​មួយរយៈ​ខ្លី បន្ទាប់ពី​កិច្ចប្រជុំ G20 កាលពី​ខែវិច្ឆិកានៅ​ប្រទេស​ឥណ្ឌូនេស៊ី រវាង​លោក Biden និង​លោក Xi ទំនាក់ទំនង​ចិន​-​អាមេរិកបាន​ធ្លាក់ចុះ​ជាថ្មី ហើយ​ប្រមុខ​ការទូត​អាមេរិកលោក Antony Blinken បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង​កាលពី​សប្ដាហ៍​មុន ដោយសារតែ​ជម្លោះ​ជុំវិញ​ការបាញ់​ទម្លាក់​បា​ឡុង​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        272
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        263
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm