អគ្គស្នងការរងនគរបាលជាតិ ណែនាំឲ្យកម្លាំងត្រៀមទទួលបញ្ជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

2023/02/11 01:52:25 am        740

ភ្នំពេញ៖ ខណៈព្រឹត្តិការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅសល់តែ ៨៤ថ្ងៃទៀតនឹងចាប់ផ្តើមហើយនោះ ឧត្តម​សេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​ណែនាំ​បន្ថែមដល់កងកម្លាំងនៅអង្គភាពតម្រួតបទបញ្ជាទាំងអស់ ត្រូវត្រៀមទទួលបទបញ្ជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង​អាស៊ា​ន ប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ​ឲ្យបាន​ម៉ត់ចត់​បំផុត ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំង និងផ្ដាំផ្ញើការងារចាំបាច់មួយចំនួន ដល់កងកម្លាំងនៅអង្គភាព​តម្រួត​បទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិឧត្តមសេនីយ៍ឯក លន់ សុផាតបានលើកឡើងថា នៅមានកិច្ចការ​ចំពោះ​មុខច្រើនទៀត ដែលកងកម្លាំងទាំងអស់ត្រូវតែរួមគ្នាអនុវត្តតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។

ជាក់ស្ដែងនៅពេលខាង​មុខ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងព្រឹត្តិការណ៍ នៃការ​បោះឆ្នោត​ជ្រើស​រើសតំណាងរាស្ដ្រ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣​ខាងមុខផងដែរ។

ឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បានណែនាំប្រធានអង្គភាព និងមន្ដ្រីត្រូវពង្រឹងសមត្ថភាពបន្ដទៀត ដោយត្រូវធ្វើ​ការ​ហ្វឹកហ្វឺន​ជាប្រចាំ ប្រមូលផ្ដុំកម្លាំងនៅអង្គភាព ព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុង ព្រោះជោគជ័យ​កន្លងមក គឺកើត​ចេញពី​ការសាមគ្គីភាពរបស់ប្រធានអង្គភាព និងមន្ដ្រីទាំងអស់ នៃអង្គភាពតម្រួតបទបញ្ជា។

ថ្លែងនៅក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា បានសម្ដែង​នូវក្ដី​សោមន​ស្ស​រីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅជូន ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ចុះសំណេះ​សំណាល និងសួរសុខទុក្ខកងកម្លាំងតម្រួតបទបញ្ជាដោយផ្ទាល់។

លោកឧត្តមសេនីយ៍ បានថ្លែងថា បើទោះបីទទួលបានជោគជ័យនូវការងារកន្លងមកក្ដី ក៏នៅមានចន្លោះ​ប្រហោងមួយ​ចំនួនកើតមានផងដែរ ប៉ុន្ដែ ភាពអវិជ្ជាមានទាំងអស់នោះ ត្រូវបានលុបបំបាត់ទៅដោយ តាមរយៈកិច្ចខិតខំ​ប្រឹងប្រែងរបស់ប្រធានអង្គភាព និងមន្ដ្រីទាំងអស់ ព្រមទាំងទទួលបានការសាទរពីថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរ​បាល​ជាតិផងដែរ៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm