
អន្ដរជាតិ: នៅទីបញ្ចុះសពមួយកន្លែងក្នុងទីក្រុង Jandaris ដែលរងការវាយប្រហារដោយរញ្ជួយដីក្នុងប្រទេសស៊ីរី ក្រុមអ្នកស្ម័គ្រចិត្តបានជីកផ្នូរដ៏ធំមួយ កាលពីថ្ងៃសុក្រសម្រាប់ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណជាច្រើននាក់ បន្ទាប់ពីរញ្ជួយដីកាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ។
បុរសម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្ត បាននិយាយថា ពួកគេបានកប់សាកសពប្រហែល ៥០នាក់ ជារៀងរាល់ថ្ងៃក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។
កុមារមិនស្គាល់អត្តសញ្ញាណច្រើននាក់ក៏ត្រូវបានយកមកបញ្ចុះ ហើយខណៈគ្មានអ្នកណាជីកកប់ ដូច្នេះ យើងកំពុងប្រមូលមនុស្សមកទីនេះដើម្បីជួយជីកកប់សាកសព៕

