អត្តពលិកកម្ពុជានឹងទទួលបានបទពិសោធន៍បន្ថែមទៀតពីជប៉ុន ដើម្បីឈ្នះមេដាយមាសអាស៊ានប៉ារ៉ាហ្គេម

2023/02/11 07:22:43 pm        373

កម្ពុជា៖ ក្រុមបាល់បោះរទេះជនពិការកម្ពុជា នឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសជប៉ុន សប្តាហ៍ក្រោយ ហើយថ្នាក់ដឹកនាំកំពូលកីឡាប្រភេទនេះរំពឹងថា អត្តពលិកនឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតពីក្រុមជប៉ុន ដើម្បីដណ្តើមមេដាយមាសការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២៣ ពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅដើមខែមិថុនាខាងមុខ។

នេះជាការបញ្ជាក់របស់ ឯកឧត្តម លី ធុច អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ក្នុងពិធីជូនដំណើរអត្តពលិកបាល់បោះរទេះជនពិការកម្ពុជា ទៅដោះដូរបទពិសោធន៍​នៅជប៉ុនដែលរៀបចំដោយស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម បានប្រាប់អ្នកសារព័ត៌មានថា កម្មវិធីទស្សនកិច្ចទៅប្រទេសជប៉ុននេះ ពិតជាមានសារៈសំខាន់ដើម្បីប្រមូលបានបទពិសោធន៍ ត្រៀមប្រកួតដណ្តើមមេដាយមាសក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។

ឯកឧត្តម អ៊ុអិណុ អាត្សឹស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានជូនពរកម្ពុជាក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឱ្យទទួលបានជោគជ័យ។ ខណៈនោះឯកឧត្តមបានបន្តថា អត្តពលិកដែលទៅជប៉ុននឹងចូលរួមសិក្ខាសាលា ដែលរៀបចំដោយសហព័ន្ធកីឡាប៉ារ៉ាជប៉ុន ស្តីពីសកម្មភាពកីឡាប៉ារ៉ានៅជប៉ុន ព្រមទាំងមានកម្មវិធី ហ្វឹកហាត់រួមគ្នាជាមួយក្រុមជប៉ុនផងដែរ។ បាល់បោះរទេះជនពិការ មានការពេញនិយមនៅក្នុងប្រទេសជប៉ុនយូរណាស់មកហើយ ប៉ុន្តែមានការចាប់អារម្មណ៍ខ្លាំងពេលក្រុមបុរសបាល់បោះរទេះជនពិការ​ជប៉ុនឈ្នះមេដាយប្រាក់អូឡាំពិក។ ឯកឧត្តម រំពឹងថាអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ នឹងលើកកម្ពស់ការយល់ដឹងអំពីកីឡាបាល់បោះរទេះជនពិការនៅកម្ពុជា ហើយវានឹងក្លាយជាឱកាសសម្រាប់មនុស្សជាច្រើន ចាប់អារម្មណ៍លើកីឡាប្រភេទនេះ។

ឯកឧត្ត ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរអរគុណដល់ស្ថានទូតជប៉ុននៅកម្ពុជាដែលបង្ករលក្ខណៈដល់អត្តពលិកកម្ពុជា ហើយបានបញ្ជាក់ថានេះជាផ្នែកមួយ ក្នុងចំណោមផ្នែកជាច្រើនដែលជប៉ុនបានជួយ។

អត្តពលិកបាល់បោះរទេះជនពិការកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ក្នុងកម្មវិធី បណ្តាញផ្លាស់ប្តូរនិស្សិត និងយុវជនជប៉ុន អាស៊ីបូព៌ា ក្រោមប្រធានបទ ជប៉ុន កម្ពុជា ដោះដូរបទពិសោធន៍កីឡាប៉ារ៉ា។ហើយនឹងប្រើប្រាស់បទពិសោធន៍ដែលទទួលបាននៅជប៉ុន ដើម្បីសម្រេចនូវ លទ្ធផលដ៏ល្អនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២៣ដើមខែមិថុនា។

ទាក់ទងនឹងដំណើរទៅកាន់ប្រទេសជប៉ុន កីឡាការិនី សៀង សុខចាន់ បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងដែលស្ថានទូតជប៉ុន ផ្តល់ឱកាស ក្នុងការដោះដូរបទពិសោធន៍ជាមួយក្រុមជប៉ុន ក្នុងន័យពង្រឹងសមត្ថភាព លើសពីនេះក៏នឹងផ្លាស់ប្តូរវប្បធម៌ ទៅវិញទៅមក។

សូមរំលឹកថា អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២នៅទីក្រុងសូឡូ ឥណ្ឌូនេស៊ី បាល់បោះរទេះជនពិការនារីកម្ពុជា វិញ្ញាសា​ ៣នាក់ទល់៣នាក់ ឈ្នះមេដាយមាស និងឈ្នះមេដាយប្រាក់លើវិញ្ញាសាជាក្រុម។ ចំនែកបាល់បោះបុរស កម្ពុជា ដណ្តើមបានមេដាយប្រាក់ វិញ្ញាសា ៥នាក់ទល់នឹង៥នាក់៕ អត្ថបទ៖ គង់ ហួន

 

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        53
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm