ឯកឧត្ដម វេង សាខុន៖ សម្តេចតេជោដឹកនាំប្រជាពលរដ្ឋឆ្លងកាត់ព្រឹត្តិ​ការណ៍សំខាន់ៗជាច្រើន ទួលបានលទ្ធផលយ៉ាងជោគជ័យគួរជាទីមោទនៈបំផុត

2023/02/12 05:52:50 pm        117

កំពង់ចាម៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំប្រជាពលរដ្ឋយើងឆ្លងកាត់ព្រឹត្តិ​ការណ៍សំខាន់ៗ ដោយទទួលបានលទ្ធផលយ៉ាងជោគជ័យគួរជាទីមោទនបំផុត ដោយភាពជោគជ័យទាំងនោះរួមមាន៖ ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ការបញ្ជាទិញ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើងទាំងអស់ដោយមិនប្រកាន់ជាតិ សាសន៍ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជម្ងឺឆ្លងកូវីដ-១៩ រក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិ និងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវល្បឿនលឿន ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។ 

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣០០នាក់ ក្នុងពិធីបុណ្យផ្កាសាមគ្គីដង្ហែរចូលវត្តសុវណ្ណគិរី ភ្នំក្រហម នៅវត្តសុវណ្ណគិរី ភ្នំក្រហម ស្ថិតនៅក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំស្រកទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អរៀបចំពិធីបុណ្យផ្កានេះឡើង ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ផ្នែកពុទ្ធចក្ររបស់យើង។ ចំពោះផ្នែកអាណាចក្រវិញ ឯកឧត្តមបន្ថែមថា រាជ​រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោបានប្រែក្លាយប្រទេសយើងពីប្រទេសដែលកំសត់ និងក្រីក្រ ហើយនិងទទួលរងនូវវិនាសកម្មដោយភ្លើងសង្រ្គាមផ្ទៃក្នុង មកជាប្រទេសដែលទទួលបានការអភិវឌ្ឍ និងមានធនធានពេញក្នុងដៃ ស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ មានសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងពេញលេញដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋយើងបានរស់នៅជុំគ្រួសារ បងប្អូន កូនចៅយ៉ាងកក់ក្តៅ និងសុខសាន្តក្រោមម្លប់សន្តិភាព។ 

ដើម្បីបន្តរក្សាការពារនូវការអភិវឌ្ឍ ការរីកចម្រើនថ្មីៗបន្ថែមទៀត ជាពិសេសបន្តទទួលបានសុខសន្តិភាព និងស្ថេរភាពសង្គម ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅឃុំស្រក និង​ជាពិសេសនៅទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តការគាំទ្រ និង​ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ 

សូមជម្រាបជូនថា ដើម្បីចូលរួមចំណែកក្នុងការកសាងសមិទ្ធផលថ្មីៗក្នុងវត្តសុវណ្ណគិរី ភ្នំក្រហមបន្ថែមទៀត ឯកឧត្តម និងក្រុមការងារបានមូលមតិគ្នាជាឯកច្ឆន្ទប្រមូល និងប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ៣០លានរៀល ដែលក្នុងនោះបច្ច័យរបស់ឯកឧត្តមផ្ទាល់ចំនួន ១៩,៨លានរៀល និងបច្ច័យរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ៤លានរៀល និងបច្ច័យរបស់សប្បុរសជនចំនួន ៦,២លានរៀលផងដែរ។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៣០០នាក់ គឺម្នាក់ៗទទួលបាន ២០ ០០០រៀល៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm