ចំនួនសរុបអ្នកស្លាប់ដោយការរញ្ជួយដីនៅក្នុងប្រទេសទួគី និងប្រទេសស៊ីរី​ បានឡើង​ដល់ ២៨ ០០០នាក់

2023/02/12 09:41:51 pm        268

ចំនួនសរុបអ្នកស្លាប់ពីការរញ្ជួយដីនៅក្នុងប្រទេសទួគី និងប្រទេសស៊ីរីគិតចាប់ពីថ្ងៃច័ន្ទរហូតដល់ព្រឹកថ្ងៃអាទិត្យនេះ បានឡើងដល់ ២៨០០០នាក់។

យោងតាអនុប្រធានាធិបតីទួគី លោកហ្វូអាត អុកតៃ បានអោយដឹងថា ការរញ្ជួយដីនេះបានសំលាប់មនុស្ស ២៤ ៦១៧នាក់​នៅ ក្នុងប្រទេសទួគី។ រដ្ឋមន្រ្ដីក្រសួងសុខាភិបាលទួគី លោកហ្វារេទីន កូកាបាននិយាយថា មនុស្ស រង​របួស​មាន​ចំនួន ៨០ ២៧៨ នាក់។

យោងតាមក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលបានអោយដឹងថា នៅក្នុងប្រទេសស៊ីរី អ្នកស្លាប់មានចំនួន ១ ៤០៨ នាក់ និងអ្នករបួសមាន ២ ៣៤១នាក់ នៅ​ក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

ដោយឡែក ក្រុមសង្រ្គោះនៅតំបន់ដែលគ្រប់គ្រងដោយកងទ័ពប្រឆាំងរដ្ឋាភិបាលបានរាយការណ៍ថា អ្នក​ស្លាប់​មាន​ចំនួន ២ ១៦៧នាក់ ហើយអ្នករបួសមានជាង ២ ៩៥០នាក់។ ប៉ុន្ដែ​ចំនួននេះ​ត្រូវ​គេរំពឹង​ថា​អាច​កើន​ឡើង​ថែម​ទៀត។

លោកម៉ាធីន គ្រីហ្វីត អគ្គលេធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជា​អ្នក​សម្រប​សម្រួល ជំនួយបន្ទាន់បាននិយាយថា ការរញ្ជួដីដ៏ខ្លាំងនេះ គឺជាព្រឹត្ដិការណ៍​ដ៏​អាក្រក់​បំផុត​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ក្នុង ១សតវត្សចុងក្រោយនេះ ហើយលោករំពឹងថា ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ទ្វេរ​ដង​ខ្ពស់​ជាង​ទិន្នន័យ​ថ្មី​ៗ​នេះ។​

លោកគ្រីហ្វីតបានអំពាវនាវអោយផ្ដោតការយកចិត្ដទុកដាក់លើជនរងគ្រោះដែលខ្វះស្បៀង និងទីជម្រក​នៅ​ក្នុង​តំបន់​ដែល​ទទួលរងការរញ្ជួយដី៕ អត្ថបទ៖ មករា

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm