OCIC ប្រកាសបើកលក់ផ្លូវការគេហដ្ឋាន សៀលវើ វីឡា(Silver Villa) នៃគម្រោងជ្រោយចង្វារហ្គាដិន

2023/02/12 10:27:12 pm        696

ភ្នំពេញ៖ គម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតក្នុងតំបន់ដ៏មានសក្ដារនុពល របស់ក្រុមហ៊ុន OCIC បាន​ប្រកាស​សម្ពោធ និងដាក់លក់ជាផ្លូវការហើយ ក្រោមវត្តមានថ្នាក់ដឹកនាំ នៃក្រុមហ៊ុន OCIC, កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន មេហ្គាអាសិត មេនេចមេន ក៏ដូចជាការចូលរួមពីភ្ញៀវកិត្តិយសជាតិ និង​អន្តរជាតិ​យ៉ាងច្រើនកុះករ។

ក្រុមហ៊ុនអានិកជនវិនិយោគទុនកម្ពុជា ហៅកាត់ថា OCIC នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​រៀបចំ​ពិធីប្រកាសបើកសម្ពោធ និងដាក់លក់ជាលើកដំបូង សៀលវើ វីឡា (Silver Villa) នៃ​គម្រោង​ជ្រោយ​ចង្វារ​ហ្គាដិន ជាគម្រោងថ្មីស្រឡាង និងចុងក្រោយគេ ដែលប្រមូលផ្ដុំ​ដោយ​លំនៅ​ឋាន​ប្រភេទ​ផ្ទះ​វីឡា​ប្រណិតៗ ស្ថិតនៅតាមបណ្ដោយផ្លូវ OCIC នៃទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ដែល​បច្ចុប្បន្ន​កំពុង​ទទួលបានការអភិវឌ្ឍន៍ និងរីកដុះដាលយ៉ាងឆាប់រហ័ស។

លោកស្រី តាំង ស៊ុយចាន់ ប្រធានផ្នែកលក់ នៃគំរោងជ្រោយចង្វារ ហ្គាដិន បានមានប្រសាសន៍ថា គម្រោង​ថ្មី​នេះ​បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ឱ្យកាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិតទៀត ក៏ដូចជាពង្រីកស្នាដៃអភិវឌ្ឍន៍លំនៅឋានរបស់ OCIC ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ។ លោកស្រី បន្តថា គម្រោងនេះដែរ ផ្ដល់​ជូន​អតិថិជន​ជា​មួយ​បទ​ពិសោធន៍​ដ៏​ល្អ នៃការរស់នៅប្រកបដោយភាពសុខដុម ជាទី​ប្រជុំ​ជន​ហ៊ុំព័ទ្ធ​ដោយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្វាត់ខ្វែង ជាពិសេសបង្កភាពងាយស្រួល សម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជិតឆ្ងាយក្នុងទីក្រុង។

សូមបញ្ជាក់ថា គម្រោងជ្រោយចង្វារ ហ្គាឌិន អភិវឌ្ឍន៍ឡើងលើផ្ទៃដីសរុប ១៣ហិកតា ស្ថិត​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វារ ដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃសំណង់អគារជាច្រើនទាំងរដ្ឋ និង​ឯកជន ថែមទាំងតភ្ជាប់ទៅស្ពានឬស្សីកែវ ដែលគ្រោងនឹងសម្ពោធឆាប់ៗទៀតផង។ គម្រោងនេះ គឺជា​ស្នាដៃ​នៃ​ការអភិវឌ្ឍន៍ទីក្រុងរណបទី២ បន្ទាប់ពីទីក្រុងកោះពេជ្រ របស់ក្រុមហ៊ុន OCIC ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមរយៈទំហំវិនិយោគ និង​ចំនួន​គម្រោង​ដែល​បាន​អភិវឌ្ឍ។ សម្រាប់ប្រភេទផ្ទះវីឡារបស់គម្រោងនេះ មានចំនួន ៨ប្រភេទ ដូចជា វីឡាកូនកាត់, វីឡាអាជីវកម្ម, វីឡាភ្លោះ, ព្រីមៀម វីឡា (Premium Villas), ព្រីមៀម ហ្គូល វីឡា (Premium Gold Villa), អគារពាណិជ្ជកម្ម, ឡិចរី វីឡា(Luxury Villa) និងសៀលវើ វីឡា (Silver Villa) ដែលត្រូវបានគូសប្លង់ និងសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេស ដើម្បី​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព នៃ​សំណង់អគារ៕ អត្ថបទ៖ ឈិត បូរ៉ាវី

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm