BREAKING News!! សម្ដេចតេជោ បញ្ជាឲ្យក្រសួងព័ត៌មានលុបចោល​អាជ្ញាប័ណ្ណ​វិទ្យុវីអូឌី (VOD) ចាប់ពី​ពេលនេះ​តទៅ

2023/02/13 02:24:37 am        700

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​សម្រេច​បញ្ជា​ឱ្យ​ក្រសួងព័ត៌មាន​លុបចោល​អាជ្ញាបណ្ណ​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចាប់ពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ និង​ត្រូវ​បញ្ចប់​ការ​ផ្សាយ​នៅ​ត្រឹមម៉ោង ១០ និង០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត បន្ទាប់វិទ្យុនេះ​មិន​ព្រម​សូមទោសសម្តេច និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឱ្យពាក្យសុំទោសបានដែរឬទេ? សម្ដេចបញ្ជាក់ថាសម្រាប់សម្ដេច មិនអាច​ទទួល​​យក​បានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនា​ទម្លាក់​កំហុស​ឱ្យ​មន្ត្រី​រាជ​រដ្ឋាភិបាល​មែន​ទេ? សម្ដេចបន្ថែមថា សម្ដេចទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាព​ប្តឹង​ទៅ​តុលាការ​លើក​រណីនេះ។

សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចបានកាន់តំណែងក្នុងរដ្ឋរយៈពេលជាង ៤៤ ឆ្នាំ ហើយក្នុង​នោះ​តំណែង​នាយករដ្ឋមន្ត្រីរយៈពេលជាង ៤៤ ឆ្នាំ។ សម្ដេចពិតជាយល់​ដឹង​ល្មម​គ្រប់គ្រាន់​នូវ​ពាក្យ​ពេច​ន៍ដែល​ត្រូវ​បាន​ប្រើ​រាប់​ទាំង​ពាក្យ​សំដី​វាគ្មិន​មួយ​ចំនួន​ដែល​ចូល​មក​សម្ភាស​ក្នុង​រឿង​ផ្លូវ​ច្បាប់​ទាក់ទងដល់ ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូ ន​ដែលកូននោះគឺ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។

សម្ដេចតេជោបានចោទសួរថា តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?

សម្ដេច​តេជោបានបញ្ជាក់ថា «ដើម្បីកុំឲ្យវែង​ឆ្ងាយ​សម្ដេច​សម្រេច​មិន​ទទួល​យក​ការ​សំដែង​ការ​សោក​ស្តាយ និងសូមការអធ្យាស្រ័យជំនួសឱ្យការសុំទោសរបស់អស់លោក (វិទ្យុ វីអូឌី) ដែល​ជា​សេចក្តី​ថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ»។

សម្ដេចបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន សម្ដេច​សម្រេច​បញ្ចប់​រឿង នេះដោយឱ្យក្រសួងព័ត៌មានលុបចោល អាជ្ញាប័ណ្ណវិទ្យុ វីអូឌី ចាប់ពីពេលនេះតទៅ និងត្រូវ​បញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ និង០០នាទី ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាកំហិត។

សម្ដេចបានបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះឱ្យបានគង់វង្ស។

សម្ដេចបាន​បញ្ជាក់ថា ការបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែសម្ដេចមិនប៉ះពាល់ ទ្រព្យសម្បត្តិរបស់វិទ្យុនេះទេ។

សម្ដេចតេជោ បានប្រាប់ទៅមិត្តភក្តិបរទេសដែលផ្តល់ថវិកាឱ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង និងណែនាំដល់​បុគ្គលិក​ដែល​ធ្វើកា​រ​នៅ​វិទ្យុ​នេះស្វែ​ងរ​ក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត​៕ អត្ថបទ៖ វ៉ន ដារ៉ា

 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm