វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការប្រើប្រាស់​ព័ត៌មាន​កម្រិត​២ ក្នុង​វិស័យ​កីឡាបញ្ចប់​ដោយ​ជោគជ័យ​

2023/02/13 05:24:20 pm        84

​ភ្នំពេញ៖ វគ្គ​បណ្ដុះបណ្ដាលស្ដីពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា​កម្រិត​២ សម្រាប់​ការ​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កីឡាដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡានៃ​អគ្គនាយកដ្ឋាន​កីឡាបានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការរៀបចំ ៥​ថ្ងៃចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះនៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡានៃ​ពហុ​កីឡដ្ឋាន​ជាតិ។​

​លោក អ៊ុង វីរៈ អនុប្រធាន​មជ្ឈមណ្ឌល និង​ជា​គ្រូឧទ្ទេសបាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​វគ្គ​នេះ​ឡើង ដោយ​លោក​បាន​កត់សម្គាល់ឃើញ​ថា សិក្ខាកាម​ទាំងអស់បាន​យកចិត្តទុកដាក់ ស្គាល់ និង​យល់ដឹង​ច្រើន​ពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា ការ​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កីឡា បន្ទាប់ពី​ការប្រាស្រ័យ​គ្នាតាមរយៈ​សំណួរ និង​ចម្លើយ​ដ៏​ផុសផុល ប្រកបដោយ​ភាព​ហ្មត់ចត់ ច្បាស់លាស់ និង​ចំ​ចំណុច ព្រមទាំង​ការប្រើប្រាស់​កុំព្យូទ័រ​ផងដែរ។​ ​ជាមួយគ្នា​អនុប្រធាន​ទទួលបន្ទុក​រួម​របស់​មជ្ឈមណ្ឌល​លោក ធិ​ន វិចិត្រ បាន​លើកឡើងថា ការបណ្ដុះបណ្ដាល​ចំណេះ និង​ជំនាញ​ឌីជីថលដល់​ធនធាន​មន្ដ្រី​ក្នុង​វិស័យ​កីឡាគឺជា​តួអង្គ​មួយ​ដ៏​សំខាន់ ដែល​ទាំងអស់គ្នាត្រូវ​យកចិត្តទុកដាក់​រៀបចំ​ជាប្រចាំ​ឲ្យ​បាន​ទាន់​បច្ចុប្បន្នភាព ស្របពេល​បច្ចេកវិទ្យា​លើ​សកលលោក​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ស​កម្ម មិន​ថា​ក្នុង​វិស័យ​កីឡា​ឡើយ។​

​ក្នុង​នា​មប្រធាន​គ្រប់គ្រង​វគ្គ លោក​សង្ឃឹមថា ក្រោយ​ចប់​វគ្គ​នេះ សិក្ខាកាម​ទាំងអស់នឹង​ខិតខំ​ប្រែង​ប្រែង​ក្រេប​​ជញ្ជក់ ​នូវ​ពុទ្ធិ​ឌីជីថល​តាមបែប​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​បន្ថែមទៀត ដើម្បី​យកចំណេះ ជំនាញ​ទាំងអស់នោះទៅ​ចែក​រំលែក​តាម​អង្គភាព​របស់ខ្លួន ពិសេស​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន និង​ឆ្ពោះទៅរក​ភាពជោគ​ជ័យ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        147
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm