មាន​យុវជន​អ្នក​ស្ម័គ្រ​ចិត្ត​ចុះឈ្មោះ​ជាង ៦០០០​នាក់​ហើយ​សម្រាប់​ស៊ី​ហ្គេម​២០២៣

2023/02/13 05:43:49 pm        307

ស៊ីហ្គេម៖ គិត​ត្រឹម​ចុង​សប្តាហ៍​កន្លងទៅ​មាន​យុវជន​ស្ម័គ្រចិត្ត បាន​ចុះឈ្មោះ​ចូលរួម​បម្រើការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជាង ​៦០០០​នាក់​ហើយ​តាំង​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ចុះឈ្មោះ​។​

​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ Soccer League កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ត្រៀម​រួចរាល់ គ្រប់គ្រាន់​ដើម្បី​ស្វាគមន៍​មិត្តភ័ក្ដិ​បរទេស ក៏ដូចជា​កីឡាករ កីឡាការិនី ហើយ​មក​ដល់​ពេល​នេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ជា​អ្នកស្ម័គ្រចិត្ត សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ប្រមាណ​ជាង ​៦០០០​នាក់​ហើយ។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ជ្រើសរើស​យុវជន​ស្ម័គ្រ​ចិត្ត​ថ្មី​នេះ CAMSOC ត្រូវការ​យុវជន​ស្ម័គ្រ​ចិត្ត​ប្រមាណ​ ៧០០០​នាក់ ដូច្នោះ​នេះ​ស​បញ្ជាក់​ថា ចំនួន​អ្នកស្ម័គ្រចិត្ត​សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ជិត​គ្រប់​ចំនួន​ហើយ បន្ទាប់ពី​គណៈកម្មការ​​អ្នកស្ម័គ្រចិត្ត​របស់ CAMSOC បាន​ប្រកាស​បើក​ទទួល​ការ​ចុះ​ឈ្មោះ​ជិត​កន្លះ​ខែ​កន្លងទៅ។​ ​យុវជន យុវនារី​ដែល​បាន​មក​ចុះឈ្មោះ​ប្រាប់​ឱ្យដឹង​ថា កត្តា​ដែល​ខ្លួន​សម្រេចចិត្ត​ចុះឈ្មោះ​ធ្វើជា​អ្នក​ស្ម័គ្រ​ចិត្ត ​ព្រោះ​ស៊ី​ហ្គេម​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ និង​ចង់​បង្កើន​ជំនាញ និង​សមត្ថភាព​របស់​ខ្លួន​ក្នុង​កិច្ចការ​ស្ម័គ្រ​ចិត្ត​នេះ​។ ហើយ​ប្រសិន​ត្រូវ​បាន​ជ្រើសរើស​នឹង​ប្តេជ្ញាចិត្ត​ធ្វើឱ្យ​បានល្អ ​ដើម្បី​មុខមាត់​ប្រទេសជាតិ​។​

​ថ្មី​នេះៗ​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSCO​ បាន​ថ្លែង​អរ​អំណរគុណ​ថ្នាក់​ដឹកនាំ និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​គណៈកម្មការ​អ្នក​ស្ម័គ្រចិត្ត ដើម្បី​ផ្ដល់នូវ​យុវជន​ស្ម័គ្រចិត្ត​ប្រកបដោយ​ឆន្ទៈ សម្រាប់​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ដ្បិត​អ្នកស្ម័គ្រចិត្ត​គឺជា DNA ដ៏​សំខាន់​ដើម្បី​ជំរុញ​ការរៀបចំ និង​ការប្រកួត​ឲ្យ​ទទួល​បាន​ជោគជ័យ។​ ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ កម្ពុជា​ត្រូវការ​កម្លាំង​អ្នកស្ម័គ្រចិត្ត​ប្រមាណ ៧០០០​នាក់​សម្រាប់​បម្រើ​ឲ្យ​ការងារ​ផ្សេងៗ ជាមួយ​គណៈកម្មការ​ជំនាញ​ទាំង ១៤ របស់ CAMSOC ពិសេស​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត។ បច្ចុប្បន្ន​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត​មាន​ជន​បង្គោល​ប្រមាណ ៥០០​នាក់​ហើយ មុន​បើក​ទទួល​អ្នកស្ម័គ្រចិត្ត​ឲ្យ​ចុះឈ្មោះ​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ រហូតដល់​ថ្ងៃ​ទី​០១ ខែមីនា​ខាងមុខ ។ ស៊ី​ហ្គេម ២០២៣ ដំណើរការ​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ចំនែក អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដំណើរការ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        254
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        177
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm