ចិន​ត្រៀម​បាញ់​ទម្លាក់​វត្ថុ​ទាំងឡាយ​ដែល​បាន​ហោះ​ជិត​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ខ្លួន​

2023/02/13 05:59:15 pm        257

​ចិន៖ សារព័ត៌មាន​ចិន The Paper បាន​រាយការណ៍​ថា ប្រទេស​ចិន​កំពុង​ត្រៀម​បាញ់​ទម្លាក់​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ ដែល​ហោះហើរ​នៅ​លើ​ដែនទឹក​ជិត​ទីក្រុង​កំពង់ផែ​ឈី​ង​តាវ (Qingdao) ដែល​ជា​ទីតាំង​ដ៏​សំខាន់​សម្រាប់​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។

​សារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា បុគ្គលិក​ម្នាក់​នៅ​អង្គភាព​អាជ្ញាធរ​អភិវឌ្ឍន៍​កង​ម៉ា​រី​ន​នៃ​ស្រុក​ជី​ម៉ូ​ របស់​ទីក្រុង​កំពង់ផែ​ឈី​ង​តាវ​បាន​និយាយថា ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ត្រៀម​បាញ់​ទម្លាក់​វត្ថុ​មួយ។ ​បុគ្គលិក​រូបនេះ​ពុំបាន​ផ្ដល់ព័ត៌មាន​ថា ​តើ​វត្ថុ​នោះ​គឺជា​អ្វី​នោះទេ​។ មូលដ្ឋាន​កងទ័ពជើងទឹក​ជាំ​ង​ជ័​ង (Jianggezhuang) ស្ថិតនៅ​ចម្ងាយ ​១៥​ម៉ា​យល៍​ភាគ​ខាងកើត​ទីក្រុង​ឈី​ង​តាវ ផ្ទុក​ទាំង​នាវាមុជទឹក​វាយ​ប្រហារ​នុយក្លេអ៊ែរ ទាំង​មី​ស៊ី​ល​បាលី​ស្ទីក និង​នាវា​ផ្ទុក​យន្តហោះ​ដំបូងបង្អស់​របស់​ប្រទេស​នេះ​គឺ​លី​អៅ​នី​ង (Liaoning)។ មូលដ្ឋាន​នេះ​គឺជា​ទីបញ្ជាការ​នៃ​កង​នាវា​ចរ​សមុទ្រ​ខាងជើង​របស់​ប្រទេស​ចិន​។​

​សហរដ្ឋអាមេរិក និង​កាណាដា​បាន​បាញ់​ទម្លាក់​វត្ថុ​ចំនួន​៣ ដែល​កំពុង​ហោះហើរ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​រួម​ទាំង​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​និយាយ​ថា ត្រូវ​បាន​បញ្ជូន​ដោយ​ចេតនា​ដោយ​ប្រទេស​ចិន​សម្រាប់​ឈ្លប​យក​ការណ៍។ ទីក្រុង​ប៉េកាំង​បាន​លើក​ឡើង​ថា បា​ឡុង​ដែល​អាមេរិក​បាញ់​ទម្លាក់​នោះ​គឺជា​ឧបករណ៍​តាមដាន​សីតុណ្ហភាព​ គ្មាន​ការ​ប៉ះពាល់​ដែល​រសាត់​តាម​កម្លាំង​ខ្យល់​ប៉ុណ្ណោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        82
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm