មន្ដ្រី​ខេត្តកណ្ដាលវាយតម្លៃ​ខ្ពស់ចំពោះ​ការប្រកួត​ជើងឯក​នារីឆ្នាំ​២០២៣

2023/02/13 06:37:16 pm        83

​បាល់ទាត់៖ លោកស្រី ឃុន សុខុម អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្ដាល បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តឆ្នាំ​២០២៣ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​ក្នុង​ខេត្ត ក៏ដូចជា​ការចូលរួម​របស់​ស្ដ្រី​ក្នុង​វិស័យ​កីឡា ស្របតាម​និយាម​កីឡា​ទំនើប​ផងដែរ។​

​ការលើកឡើង​នេះបន្ទាប់ពី​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាល បាន​ដំណើរ​ការរៀបចំ​ការប្រកួត​បាល់ទាត់​នារី​រយៈពេល ១​សប្ដាហ៍ដែល​ទើប​បញ្ចប់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ក្រុមបាល់ទាត់​នារី​ស្អាង​យើង​ស្អាតបាន​គ្រង​តំណែង​ជើងឯក បន្ទាប់ពី​យកឈ្នះ​ក្រុម​នារី​ស្រុក​កណ្ដាលស្ទឹង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​លទ្ធផល ១១-១។​ ​លោកស្រី​បន្ដថា ការប្រកួត​នេះបានបង្ហាញ​ឲ្យ​ឃើញថា វិស័យ​កីឡា​ក្នុង​ខេត្តកណ្ដាលមានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​ការចូលរួម​ពី​សំណាក់​យេនឌ័រ​ក្នុង​វិស័យ​កីឡា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ ដែល​បាន​ខិតខំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទាំង​ផ្នែកស្មារតី សម្ភារៈ និង​ថវិកា ក្នុងនោះ​ការិយាល័យ អប់រំ​កាយ និង​កីឡាក៏បាន​យកចិត្តទុកដាក់​រៀបចំ​ផែនការ សកម្ម​ភាពជា​អាទិភាព​ផ្តោតលើ​សក្តានុពល និង​ធនធានលើ​ប្រភេទ​កីឡា​មាន​ក្នុង​ខេត្ត ដើម្បី​ធានា​នូវ​គុណ​តម្លៃ ការបង្ក​លក្ខណៈ និង​ការផ្ដល់​សិទ្ធិឲ្យ​ស្ត្រី​មានឱកាស និង​លទ្ធភាព​ក្នុងការ​ចូលរួម​លេង​កីឡា​ផងដែរ។​

​បន្ថែម​លើ​នេះ លោកស្រីបាន​កោតសរសើរចំពោះ​ក្រុម​កីឡាការិនី​ទាំងអស់ ដែល​បាន​យក​ស្មារតី​សាមគ្គីភាព និង​មាន​សីលធម៌​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ មក​អនុវត្ត​ក្នុងការ​ប្រកួត​នេះ​បានល្អ​ប្រសើរ ទាំង​សាមគ្គី​ក្នុង​ក្រុម និង​ពី​ក្រុម​មួយទៅ​ក្រុម​មួយទៀត ធ្វើ​ឲ្យ​ការប្រកួត​នេះទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ​។ ដោយឡែក​ក្រុម​ទទួលបាន​ជ័យជម្នះ ត្រូវបាន​លោកស្រី​ជំរុញ​ឲ្យ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត សម្រាប់​ត្រៀម​ការប្រកួត​ក្រោយៗ​ទៀត ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm