បាល់ទាត់៖ អតីតអ្នកចាត់ការក្លិបបាល់ទាត់ Brighton លោក Chris Hughton ត្រូវបានប្រកាសតែងតាំងជាគ្រូបង្គោល នៃក្រុមជម្រើសជាតិហ្កាណាហើយនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ បុរសវ័យ ៦៤ឆ្នាំរូបនេះគឺជាទីប្រឹក្សាបច្ចេកទេសរបស់ក្រុមជម្រើសជាតិហ្កាណាតាំងពីខែកុម្ភៈ ឆ្នាំ២០២២។
លោក Hughton នឹងជំនួសតំណែងលោក Otto Addo ដែលបានលាលែងពីតំណែងក្រោយចប់ World Cup 2022 កន្លងទៅដែលហ្កាណាធ្លាក់ត្រឹមវគ្គវិលជុំក្នុងពូល ជាក្រុមឈរក្រោមគេផងដែរទោះឈ្នះ ១ ក្នុងចំណោម ៣ប្រកួតក្នុងពូលក៏ដោយ។ សម្រាប់ Chris Hughton ការដឹកនាំក្រុមជម្រើសជាតិហ្កាណា ក៏នឹងជាការងាអ្នកចាត់ការដំបូងផងដែរតាំងពីត្រូវបានបណ្តេញចេញពីតំណែងនៅ Nottingham Forest កាលពីខែកញ្ញា ឆ្នាំ២០២១។ លោក Hughton ពីមុនក៏ធ្លាប់ដឹកនាំក្លិបបាល់ទាត់មួយចំនួនដែរនៅអង់គ្លេសរួមមាន Newcastle, Birmingham និង Norwich មុនចំណាយពេល ៥ឆ្នាំដឹកនាំ Brighton ឡើងមកកាន់ English Premier League៕
អត្ថបទ៖នាង សុភាវុធ