កិច្ចប្រជុំលើកទី១ ក្រុមការងាររួម រាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍ ស្តីពីប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍

2023/02/13 07:40:25 pm        313

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ សម្របសម្រួលក្រុមការងាររួម រវាង​ស្ថាប័នរាជរដ្ឋាភិបាល ជាមួយដៃគូរអភិវឌ្ឍ ម្ចាស់ជំនួយ ស្តីពីប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ក្នុងប្រទេសកម្ពុជា។

ក្រុមការងាររួមនេះដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ជាប្រធាននិងលោកស្រី Patricia Ongpin នាយិកា អង្គការសហប្រជាជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ប្រចាំព្រះរាជាណាចក្រកម្ពុជាជាសហប្រធាន។

លោកស្រី សហប្រធានក្រុមការងារ បានមានប្រសាសន៍ស្វាគមន៍ សមាជិក សមាជិការ ដែលបាន​ចូលរួម ក្នុងយន្តការ និងកិច្ចប្រជុំ សម្របសម្រួល ​និងភាពជាដៃគូរ រវាងស្ថាប័ន ផ្នែកពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ​និងដៃគូរអភិវឌ្ឍ ម្ចាស់ជំនួយ ផ្តល់មូលនិធិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីចូលរួម​ចំណែក​គាំទ្រឈាន​ទៅសម្រេចគោលដៅ 95-95-95 នៅឆ្នាំ2025។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី និងសមាជិក សមាជិកា បាមពិនិត្យពិភាក្សាលើ ការសម្របសម្រួលកសាងគោលនយោបាយ ​បញ្ចប់ការចម្លងមេរោគអេដស៍, ចីរភាពនៃការឆ្លើយតប ជំងឺអេដស៍ ​និងផែនទីបង្ហាញផ្លូវដឹកនាំសម្របសម្រួល​ ផ្តល់មូលនិធិ ​ហិរញ្ញប្បទាន ដើម្បីជំរុញ ផ្តល់​បទអន្តរាគមន៍ ផ្តល់សេវាកម្ម បង្ការ ថែទាំ និងព្យាបាល។

គួររំលឹកថា​ ក្រុមការងារបានពិនិត្យផែនទីបង្ហាញផ្លូវ ​កាលពីឆ្នាំ២០១៨ និងបានពិនិត្យឡើងវិញ​កាល​ពី​ឆ្នាំ២០២២។ យើងបានធ្វើបច្ចុប្បន្នភាព និយមន័យ និងកំណត់ ហានិភ័យ​ បញ្ហាប្រឈម។

ឯកឧត្តម អៀង មូលី ​ បានបញ្ជាក់ជូនអង្គប្រជុំថា រាជរដ្ឋាភិបាល ​បានបង្ហាញការតាំងចិត្ត​ជា​នយោបាយ​ហិរញ្ញវត្ថុ ​ចូលរួមពីរាជរដ្ឋាភិបាល ​គឺជាការតាំងចិត្ត និងការបរិច្ចាគចូលរួមចំណែក​សំខាន់​ ប្រកបដោយឆន្ទៈនៃគោលនយោបាយបញ្ចប់អេដស៍។

អាជ្ញាធរជាតិបានបង្កើតក្រុមការងារស្នូលជួយក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោល នយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍ ​សម្រាប់ឆ្នាំ២០២៣-២០២៨ ​និងបានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែង​គោល នយោបាយ លុបបំបាត់ជំងឺ​អេដស៍នៅឆ្នាំ២០២៥​ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

ក្រុមការងារ​បច្ចេកទេស​ តាក់តែងគោលនយោបាយ​ បញ្ឈប់ការចម្លងមេរោគអេដស៍ជាបន្តទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធាន​ បានរំលឹកថា កម្ពុជា ​នៅមានការខ្វះបទអន្តរាគមន៍បង្ការ។ យើងនៅមិនទាន់បានសម្រេចគោលដៅទីមួយ ​គឺពិនិត្យឈាមរកមេរោគអេដស៍ អ្នកដែលសង្ស័យ​ឆ្លង អោយបាន៩៥% យើងនៅមិនទាន់បានជោគជ័យ​ ដោយសារបញ្ហាជំងឺ កូវីដ-១៩ សកម្មភាព បទ​អន្តរាគមន៍​បង្ការ អត់បានសកម្ម គ្របដណ្តប់?។ រាជរដ្ឋាភិបាល គ្រោងនឹងបញ្ចប់ការកសាងគោល​នយោបាយ​បញ្ចប់ការចម្លងមេរោគអេដស៍ អោយបានរួចរាល់​ មុនខែកក្កដា ២០២៣។ យើងនឹង(បញ្ចប់)​បង្ហើយកំណត់គោលនយោបាយ ជួយទុកជូនរដ្ឋាភិបាលថ្មីអនុវត្ត។

ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ ធ្វើការសម្របសម្រួល រកដំណោះស្រាយ ជួយសង្គមស៊ីវិល អង្គភាពផ្តល់សេវាកម្ម ធ្វើកិច្ចសន្យាផ្តល់សេវា ជំងឺអេដស៍ ពាក់ព័ន្ធ បំពេញការខ្វះចន្លោះ និង​កំណត់ថា ការបង្ការករណីឆ្លងថ្មីអោយនៅក្រោម ​៣៦៥នាក់/ឆ្នាំ និងសូម ពង្រឹងរចនាសម្ព័ន្ធ សម្របសម្រួល​តាមកំរិតរដ្ឋបាលថ្នាក់ក្រោមជាតិ។ កន្លងទៅអាជ្ញាធរជាតិដោយមានការគាំទ្រ​ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួយសម្រួលរដ្ឋបាលរាជធានី-ខេត្ត កំណត់នូវថវិកា ៨០លានរៀល សម្រាប់ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ​និងរាធានីភ្នំពេញ និង ៦០លាន​រៀល សម្រាប់ខេត្តចំនួន១១ទៀត ក្នុងការពង្រឹងការសម្របសម្រួលការឆ្លើយតបរបស់​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ របស់រដ្ឋបាលរាជធានីខេត្ត។

អង្គប្រជុំក៏បានស្នើសុំ ​និងជំរុញអោយមានការចូលរួមរបស់ NGOs​ ដៃគូរអភិវឌ្ឍន៍​ ក្នុង​គណៈកម្មាធិកា​រប្រយុទ្ធនឹងជំងឺអេដស៍ ឃុំ សង្កាត់ ស្រុក ក្រុង ខ័ណ្ឌ និង រាជធានី ខេត្ត។

អង្គប្រជុំ ក៏គ្រោង អញ្ជើញសមាជិក សមាជិកា សម្រសម្រួលគម្រោងមូលនិធិសាកលកម្ពុជា CCC GFATM ចូលរួមក្នុងកិច្ចប្រជុំការងារចម្រុះ ​ដើម្បីអោយបានស៊ីសង្វាក់គ្រប់ផ្នែក រវាងស្ថាប័នរាជ​រដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ​គម្រោងជំនួយទ្វេរភាគី ជំនួយពីមូលនិធិសកលប្រយុទ្ធ​នឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        78
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        101
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm