អគ្គិភ័យឆាប់ឆេះផ្ទះ និងហាងលក់ដូរអស់មួយចំនួន នៅក្រុងប៉ោយប៉ែត អាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុ

2023/02/13 07:53:15 pm        483

បន្ទាយមានជ័យ៖ មានករណីអគ្គិភ័យ បានឆាប់ឆេះផ្ទះ ហាងលក់ដូរ និងទីតាំងធ្វើអាជីវកម្មផ្សេងៗ ចំនួន៥ខ្នង ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចមុខសណ្ឋាគាអូរមាស ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ផ្ទះ ដែលបានឆេះនោះ មានម្ចាស់ទី១. ហាងម៉ាត BPA 24h ម្ចាស់ឈ្មោះ យ៉ាំ សីវលីន (ខូចខាតផ្ទះមួយកំណាត់ខាងក្រោយ), ទី២. ហាងលក់សំបកកង់រថយន្ត ម្ចាស់ឈ្មោះ អ៊ុង ស៊ីមាណាត ភេទប្រុស អាយុ៣៦ឆ្នាំ (ខូចខាងផ្ទះទាំងស្រុង), ទី៣. ហាងលក់សម្ភារគ្រឿងអគ្គិសនី ម្ចាស់ឈ្មោះ លី សៀងផេង (ខូចខាតទាំងស្រុង), ទី៤. ហាងលក់គ្រឿងអេឡិចត្រូនិច ម្ចាស់ឈ្មោះ សារ៉ាយ ទី៥. ហាងអិនធីស៊ីកំទ្យូទ័រ មានម្ចាស់ឈ្មោះ ឈី សូវៀត (ការខូចខាតក្តាប់មិនទាន់បាន) ។

ក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់កម្លាំងដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះ ជាង១០គ្រឿង និងប្រើប្រាស់កម្លាំងជាង ១ពាន់នាក់ ហើយក្នុងពេលពន្លត់អគ្គិភ័យនោះ មានកម្លាំងម្នាក់បានរងរបួស ។ តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ មិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះ ហើយរងការខូចខាតអស់ប៉ុន្មានោះទេ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ករណីអគ្គិភ័យនេះ គ្រប់គ្រងបានទាំងស្រុង នៅជាង៩ព្រឹក ថ្ងៃកើតហេតុ បន្ទាប់ពីមានការអន្តរគមន៍ពីសមត្ថកិច្ច ក្នុងការនាំយកនូវរថយន្តពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២កន្លងទៅនេះ មានករណីអគ្គិភ័យឆាប់ឆេះអគារកាស៊ីណូមួយ នៅក្នុងក្រុងប៉ោយប៉ែត បណ្ដាលឲ្យមានមនុស្សស្លាប់ជាង​ ២០នាក់ និងរបួសជាង ១០០នាក់ ហើយអាជ្ញាធរកម្ពុជា សហការជាមួយភាគីថៃ រួមគ្នាជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ និងរុករកជនរងគ្រោះផងដែរ ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm