មន្រ្តីជំនាញ៖ ការផលិតមេដាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំនេះ មានភាពអស្ចារ្យជាងមេដាយមុនៗ

2023/02/13 08:27:45 pm        983

ភ្នំពេញ៖ ការផលិតមេដាយសម្រាប់ការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំនេះ អាចចាត់ទុកជាគំរូមេដាយល្អឯកមួយ ដែលមានលក្ខណៈអស្ចារ្យជាប្រវិត្តិសាស្រ្តក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួត​ស៊ីហ្គេម ​និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣​ ផ្តល់បទ​សម្ភាសន៍​ជាមួយBTVនាពេលថ្មីៗនេះ។

នៅក្នុងកិច្ចសម្ភាសន៍​នោះ ឯកឧត្តមបន្តថា មេដាយទាំងអស់នេះ ផលិតនៅប្រទេសិង្ហបុរី ដែលមានលក្ខណៈប្រណិតបំផុត ​និងមានធាតុផ្សុំពិសេសៗជាច្រើន ហើយតាមគ្រោង​ទុកការ​ផលិតមេដាយក្នុងព្រឹក្តិការណ៍កីឡាអន្តរជាតិនេះ គឺសរុបប្រមាណជា ៦ពាន់មេដាយ​សម្រាប់​កីឡាករ និងការផលិតមេដាយជាច្រើនទៀត​ ទុកជាអនុស្សាវរីយ៍​ ផ្តល់ជូនគណៈប្រតិភូ ម្ចាស់ឧបត្ថម្ភ និងភ្ញៀវជាដើម។

ក្រៅពីនេះ ឯកឧត្តម បានលើកឡើងពីអត្ថន័យរចនាបថមេដាយ ​ដែលក្នុងនោះរួមមាន៖រូបភាព​វិមានឯករាជ្យ ​តំណាងឱ្យឯករាជ្យជាតិ ​សន្តិភាព រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះៗ ផ្ការំដួល៧ទង​ តំណាងឱ្យ៧មករា និងមានរចនាបថពិសេសៗ​ជាច្រើនទៀតផងដែរ។

ប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង ​ការប្រកួតកីឡាអាស៊ីអាគ្នេយ៍​ ឫហៅថា​ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវនឹងរយៈពេល៦៤ឆ្នាំ ​នៃព្រឹត្តិការណ៍ស៊ីហ្គេម ​ដោយមានរយៈ២ឆ្នាំ​រៀបចំម្តង។ការប្រកួតស៊ីហ្គេមនៅឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី៥​ ដល់១៧ ខែឧសភា ​ឆ្នាំ២០២៣ ដោយមាន​កីឡាប្រកួត៣៨ប្រភេទ ដែលក្នុងនោះរួមមាន៖ ប៉េតង់ តេក្វាន់ដូ(WT) ​ ប្រដាល់គុនខ្មែរ បាល់ទាត់ ​គុន​ល្បុក្កតោ​ និង​កាយ​វប្បកម្មជាដើម។

ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ប្រទេសកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ផ្តើមពីថ្ងៃទី៣ ​ដល់ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០២៣ ដោយ​មានការប្រកួតកីឡា ចំនួន១២ប្រភេទ ​ក្នុងនោះរួមមាន៖ អត្តពលកម្មហែលទឹក អុក បាល់ទះអង្គុយ វាយសី និងវាយកូនឃ្លីលើតុជាដើម៕ អត្ថបទ៖ទូច សោភ័ណ



អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        76
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        61
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm