ធនាគារ SME កែសម្រួលផ្តល់ឥណទានថ្មីដែលមានអត្រាប្រាក់ទាបបំផុត សម្រាប់វិស័យអទិភាព

2023/02/13 08:42:58 pm        349

ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា កែសម្រួលផ្តល់ឥណទានថ្មី ដោយអាច​កម្ចីបានចំនួន ១ លានដុល្លារសហរដ្ឋអាមេរិក ​ដោយមានការប្រាក់ទាបបំផុត ដោយផ្តល់អទិភាព​សហគ្រិនជាស្រ្តី ​ដើម្បីជួយទ្រទ្រង់ដល់​សហគ្រាសក្នុងស្រុក ​ពង្រឹងនិងការពង្រីកខ្លួន ក្នុង​អាជីវកម្មរបស់ពួកគាត់។

លោក នៀវ សុគន្ធ នាយកប្រតិបត្តិ ប្រតិបត្តិការនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងនៅក្នុងបទបង្ហាញ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងការងារឆ្នាំ ២០២៣ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC) នៅចុងសប្តាហ៍ នេះថា ធនាគារសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា គឺជាធនាគារគោលនយោបាយរបស់​រាជ​រដ្ឋាភិបាលកម្ពុជា ដែលមានបេសកម្មផ្តល់សេវាកម្មហិរញ្ញវត្ថុ ដោយមានល័ក្ខខណ្ឌអនុគ្រោះ ជាពិសេស​ហិរញ្ញប្បទាន ជូនដល់សហគ្រាសធុនតូច និងមធ្យម ក្នុងនោះចំពោះសហគ្រាស​ដែលផ្តល់​ការលើកទឹកចិត្តខ្ពស់ ​គឺសហគ្រាសធុនតូច​ និងមធ្យមកែច្នៃម្ហូបអាហារ និងផលិតកម្ម ឬហៅថា ​កម្មាន្តសាល ក្នុងនោះចំពោះផ្នែកផ្សេងៗ ផ្តល់ក្នុងល័ក្ខខណ្ឌមួយសមស្រប។

លោក បន្តថា ទាក់ទងនិងល័ក្ខខណ្ឌអនុគ្រោះលើការប្រាក់នេះ រាជរដ្ឋាភិបាលបានផ្តល់លទ្ធភាព​ខ្ពស់ ដោយមិនរំពឹងនៃការស្វែង​ រកប្រាក់ចំណេញពីការផ្តល់ឥណទាននេះឡើយ ជាក់ស្តែងជុំវិញ​ការផ្តល់ឥណទាននេះ ត្រូវបានបែងចែកចេញជាង ៤គម្រោង ក្នុងនោះ ការផ្តល់ឥណទានដល់​សហគ្រាសទូទៅ គឺមានការប្រាក់ ៥.៨៨ ភាគរយ ក្នុងមួយឆ្នាំ, ការផ្តល់ដល់សហគ្រិនជាស្រ្តី មានការប្រាក់ចាប់ពី ៥.៥ ភាគរយ, ផ្នែកឌីជីថល ការប្រាក់ចាប់ពី ៥. ៨៨ ភាគរយ និងការផ្តល់ប្រាក់កម្ចីដោយមិនមានទ្រព្យធានា តែមានអត្រាការប្រាក់ចាប់ពី ៧.៥ ទៅ ៨.៥ ភាគរយ​ក្នុងមួយឆ្នាំ ក្នុងនោះសម្រាប់គម្រោងទី១ ដល់ទី៣ ថ្មីៗនេះ ធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា បានធ្វើការកែសម្រួល​ គឺម្ចាស់សហគ្រាសអាចកម្ចីរហូតដល់ ១ លានដុល្លារ ដោយ​ផ្តល់កា​រ​ប្រាក់ពិសេសប្រមាណ ៥ ភាគរយ ឬក្រោមនេះ ចំពោះសហគ្រិនជាស្រ្តី ដែលការផ្តល់​អត្រាការ​ប្រាក់ទាបបំផុតនេះ គឺជាការចូលរួមទ្រទ្រង់ដល់សហគ្រាសក្នុងស្រុក ដើម្បីពង្រឹង និងការ​ពង្រីកខ្លួនក្នុងខ្សែច្រវ៉ាក់ផលិតកម្ម, អាជីវកម្មបន្ថែម ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកា ដើម្បីគាំទ្រដល់​វិស័យ​សំខាន់ៗចំនួន ៤ និងមានគម្រោង​ ផ្តល់ថវិកាអន្តរាគមន៍ជាច្រើន ដើម្បីទប់ស្កាត់ពីការប៉ះពាល់​ដោយ​ជំងឺកូវីដ ១៩ និងសម្ពោធអតិផរណា ក្នុងនោះសម្រាប់សហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាលផ្តល់​ហិរញ្ញប្បទានបន្ថែម ជាង ៤០៦ ប៊ីលានរៀល សមមូលប្រមាណជា ១០០ លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm