បណ្ដាស្ថាប័ន អ្នកកាសែត និងមហាជនមួយចំនួននៅកម្ពុជា គាំទ្រការបិទសារព័ត៌មាន VOD ដែលប្រព្រឹត្តិខុសវិជ្ជាជីវៈ

2023/02/13 09:16:42 pm        606

ភ្នំពេញ៖ មហាជន រួមទាំងបណ្ដាក្រសួង ស្ថាប័នព័ត៌មាន នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់ ចំពោះការបិទសារព័ត៌មាន VOD។ ការបិទស្ថាប័នព័ត៌មានមួយនេះ ​គឺដោយសារតែមានការប្រព្រឹត្តខុស​ ផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ក្នុងការផលិតផ្សព្វផ្សាយព័ត៌មាន។

ក្រសួងព័ត៌មាន នៅថ្ងៃទី ១៣ ខែកុម្ភៈនេះ បានចេញសេចក្ដីប្រកាសបិទ មជ្ឈមណ្ឌលកម្ពុជា ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ដែលមានសារព័ត៌មាន VODនៅក្នុងនោះដែរ។ ការបិទនេះ ដោយសារតែសារព័ត៌មានមួយនេះ ​បានផ្សព្វផ្សាយព័ត៌មានខុសពីការពិត ផ្ទុយពីវិជ្ជាជីវៈ និងពុំបាន​ធ្វើការកែតម្រូវទៅតាមច្បាប់សារព័ត៌មាននោះទេ។

ក្រោយពីមានប្រកាសបិទ សារព័ត៌មានមួយនេះជាផ្លូវការនៅថ្ងៃទី ១៣ ខែកុម្ភៈនេះ មហាជនជាអ្នក​ប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាបណ្ដាក្រសួងស្ថាប័នានា ក៏បានបង្ហាញការគាំទ្រចំពោះចំណាត់​ការមួយនេះផងដែរ។ ​ជាក់ស្ដែងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបឈ្មោះ Penh Thearom បានសរសេរក្នុង facebook របស់ខ្លួនថា “ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ ខ្ញុំសូមគាំទ្រនូវចំណាត់ការរបស់​សម្ដេចតេជោ សម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) នេះ គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ និង​ជាការអនុវត្តច្បាប់ ប្រកបដោយក្រមសីលធម៌ ​វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យកម្ពុជាទាំង​មូលរួម​គ្នាបំបាត់ចោលនូវព័ត៌មានក្លែងក្លាយ ​ដែលបំពានអ្នកដទៃ​ បំភ្លៃការពិត ដែលជាគ្រោះថ្នាក់​បង្កនូវភាពច្របូលច្របល់ និងហានិភ័យដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិ។”

ចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបទៀត ​ដែលប្រើប្រាស់ឈ្មោះថា So Panha បានសើចចម្អកចំពោះសារព័ត៌មាននេះ ​និងចាត់ទុកថាសារព័ត៌មាននេះ ជាមេរោគសម្រាប់​សង្គមទៀតផង។ លោកបានសរសេរក្នុងហ្វេសប៊ុកថា “ VOD មកពីពាក្យថា៖

V = Virus

O = Operations

D = Day

ក្នុងសំណេរនោះបន្ថែមទៀតថា «វាអត់មានអី​ចម្លែក​ទេ ព្រោះពួកគេបានកំណត់គោលដៅរួចអស់​ហើយ ​ដោយផ្តោតទៅលើការផ្សព្វផ្សាយបំពុល ​បំភ្លៃការពិត ចេតនាធ្វើអោយមហាជន​មានការ​យល់ច្រឡំ។

ចំពោះក្រសួងស្ថាប័ន ក៏បានចេញញត្តិគាំទ្រ​ ចំពោះវិធានការបិទសារព័ត៌មាន ដែលប្រព្រឹត្តិខុស​វិជ្ជាជីវៈនេះផងដែរ។ តាមខ្លឹមសារញត្តិគាំទ្រ លើកឡើងថា ចំណាត់ការសម្រេចឱ្យលុប​អាជ្ញាបណ្ណ​វីអូឌី (VOD) នេះ គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ ​និងជាការអនុវត្តច្បាប់ ​និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យកម្ពុជាទាំងមូលរួមគ្នាបំបាត់ចោលនូវព័ត៌មានក្លែងក្លាយ ដែលបំពានអ្នកដទៃ​ បំភ្លៃការពិត​ ដែលជាគ្រោះថ្នាក់បង្កនូវភាពច្របូលច្របល់ និងហានិភ័យដល់​ស្ថេរភាពសង្គម និងសន្តិសុខជាតិ។

តាមប្រកាសរបស់ក្រសួងព័ត៌មានបញ្ជាក់ថា ការបិទសារព័ត៌មាននេះ គឺដោយសារតែអង្គភាព​សារព័ត៌មាន​នេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន​ធ្វើឱ្យប៉ះពាល់​ដល់កិត្តិយស​និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា​ ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញត្តិច្បាប់​ស្តីពីរបបអ្នកសារព័ត៌មាន៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        130
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        111
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm