Wu Yibing ក្លាយជា​កីឡាករ​ចិន​ដំបូង​ឈ្នះ​ជើងឯក​នៅ​ក្របខណ្ឌ ATP Tour

2023/02/13 09:17:49 pm        82

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់ Wu Yibing បាន​ក្លាយជា​កីឡាករ​ចិន​ទី១ ដែល​ឈ្នះ​ជើងឯក​នៅ​ក្របខណ្ឌ ATP Tour បន្ទាប់ពី​ជ័យជំនះ​លើ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក John Isner លើក​ពាន Dallas Open​។​ ​​កីឡាករ​វ័យ ២៣ឆ្នាំ​ចិន​បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​លេខ៩៧ ពិភពលោក​បាន​យកឈ្នះ​កីឡាករ​សេវា​ខ្លាំង John Isner ដោយ​លទ្ធផល​តានតឹង ៦-៧(៤-៧) ៧-៦(៧-៣) និង ៧-៦(១៤-១២) ដែល​ប្រើពេល​ដល់​ទៅជិត ៣ម៉ោង​ទើប​រក​ចាញ់ឈ្នះ​ឃើញ​។

​​Yibing បាន​សង្គ្រោះ​គ្រាប់​បាល់​ជ័យជំនះ​របស់ Isner ដល់​ទៅ ៣លើក​នៅ​សិត​ចុងក្រោយ ​ដើម្បី​យកឈ្នះ​នៅ​សិត​ចុងក្រោយ​ទាំង​ប្រផុតប្រផើយ​។ ​​Wu Yibing នឹង​ឡើង​មកឈរ​លំដាប់​លេខ៥៨ ពិភពលោក​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយក៏​នឹង​ក្លាយជា​កីឡាករ​ចិន​ទី១ ដែលមាន​លំដាប់ថ្នាក់​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ATP Ranking ផងដែរ​។​ ​​រំលឹកថា Wu Yibing បាន​ខកខាន​ការប្រកួត​ពី​ខែមីនា​ ឆ្នាំ២០១៩ ដល់​ខែកុម្ភៈ​ ឆ្នាំ២០២២ ដោយសារ​របួស ហើយ​នេះ​គឺជា​ការបង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​ប៉ុណ្ណោះ​។

​​មុន​មកដល់​ព្រឹត្តិការណ៍​នេះ Wu Yibing ឈ្នះ​តែ ៦ប្រកួត​ប៉ុណ្ណោះ ដែល​ក្នុងនោះ​មាន​ឈ្នះ​កីឡាករ​កំពូល​របស់​អា​មេ​រិ​ក Taylor Fritz និង​កីឡាករ​កាណាដា Denis Shapovalov ផងដែរ​ដើម្បី​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​​ដោយឡែកងាក​ទៅ​ការប្រកួត​ផ្នែក​បុរស​មួយ​កម្មវិធី​ទៀតកីឡាករ​អ៊ីតាលី Jannik Sinner បាន​គ្រង​ជើងឯក Open Sud de France នៅ​ទីក្រុង Montpellier ប្រទេស​បារាំង​។ ​​Jannik Sinner បាន​យកឈ្នះ​កីឡាករ​អាមេរិក Maxime Cressy នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៧-៦(៧-៣) និង ៦-៣ ដើម្បី​លើក​ពាន​ទី៧ ក្នុង​អាជីព​នៅ​ក្របខណ្ឌ ATP Tour៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        79
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        88
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm