ឯកឧត្តម យ៉ង សាំងកុមារ ៖ រោងម៉ាស៊ីនជាង៤០កន្លែង ចង់ធ្វើកិច្ចសន្យាទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ

2023/02/13 11:26:06 pm        168

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែងថា ក្នុងពេលចុះបេសកកម្មនៅតាមបណ្ដាខេត្ត នារយៈពេលប៉ុន្មានខែមកនេះ គឺមាន​រោង​ម៉ាស៊ីន​កិនស្រូវចំនួន ៤១កន្លែង ចង់មានកិច្ចសន្យាជាមួយកសិករ ដើម្បីទិញស្រូវក្នុងតម្លៃសមរម្យ ដែលមានប្រភពពូជច្បាស់លាស់ ។

ឯកឧត្តម យ៉ង សាំងកុមារ បានប្រាប់ BTV នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា បច្ចុប្បន្ន​ក្រុម​ការងារ​របស់​ក្រសួង​កសិកម្ម កំពុងស្រង់ចំនួនឲ្យបានច្បាស់លាស់ នៃសហគមន៍ ដែលមាន​ការ​ផលិតពូជស្រូវ ដោយសហគមន៍មានស្រាប់ ត្រូវពង្រឹងពួកគាត់ និងធ្វើការពង្រីកបន្ថែម ។

ឯកឧត្តមបានបន្តថា នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ រំពឹងថា នឹងអាចក្ដាប់​បាននូវ​ចំនួន​សហគមន៍​ស្រូវ​ពូជ​ដែលក្រសួង​បាន​គាំទ្រកន្លងមក ហើយមន្ទីរកសិកម្មនៅ​តាមបណ្ដា​ខេត្ត​ធ្វើការ​ប្រមូល​ចំនួន​កសិករ ​ដែលនឹងត្រូវ​ចុះកិច្ច​សន្យា​ជា​មួយ​ខាង​រោងម៉ាស៊ីនកិនស្រូវ ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ក្នុងពេលចុះតាមសហគមន៍កសិកម្មនីមួយៗ ក្រុម​កាងារ​ក្រសួង​បាន​ពន្យល់កសិករ ពីប្រព័ន្ធដែលតភ្ជាប់គ្នា រវាងអ្នកផលិតស្រូវពូជ អ្នកផលិត​ស្រូវ​ចំណី ​និងរោងម៉ាស៊ីន ដែលជួយឲ្យ​ទាំង​អ្នកផលិតពូជ និងអ្នកផលិតស្រូវចំណី ទទួល​បាន​ការ​ធានា​ទីផ្សារ និងរោងម៉ាស៊ីនទទួលបានស្រូវសុទ្ធល្អ សម្រាប់​កែច្នៃ​អង្ករ ដើម្បីលក់មកកាន់ទីផ្សារ ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការកសាងប្រព័ន្ធផលិត និងបែង​ចែក​ពូជស្រូវ​កំពុង​ធ្វើ​ដំណើរ​ទៅមុខ ដើម្បីធានា ចំពោះអ្នកផលិតពូជស្រូវល្អ មានទីផ្សារសម្រាប់លក់ពូជ របស់កសិករ ដែលជា​ផ្នែកសំខាន់ នៃប្រព័ន្ធច្រវ៉ាកផលិតកម្ម និងទីផ្សារស្រូវអង្ករ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        79
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        73
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm