ចំនួន​អ្នក​ចុះឈ្មោះ​ជា​អ្នកស្ម័គ្រចិត្ត​ក្នុង​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម មាន​ប្រមាណ ៦០០០​នាក់​ហើយ​

2023/02/13 11:49:39 pm        533

​ភ្នំពេញ​៖ ចំនួន​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​ជា​អ្នកស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺមាន​ចំនួន​ប្រមាណ ៦០០០​នាក់ គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លងទៅនេះ​។ នេះ​ជាការ​លើកឡើង​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី កាលពី​ថ្ងៃទី១១ ខែកុម្ភៈ​។

​ថ្ងៃទី​១ ខែកុម្ភៈ ដល់​ថ្ងៃទី០​១ ខែមីនា​ឆ្នាំ​២០២៣​នេះ ជា​កាលបរិច្ឆេទ​នៃ​ការបើកទទួល​ពាក្យ​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​។ អំឡុង​បើកទទួល​ពាក្យ​នេះ ក្រុមការងារ​ក៏​ចាប់ផ្ដើម​ធ្វើការ​សម្ភាសន៍​ផ្ទាល់ អ្នកស្ម័គ្រចិត្ត​ទាំងនោះ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ធំ​ទាំងពីរ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​ចុង​សប្ដាហ៍​បានលើកឡើង​ដែរ​ថា​ចំនួន​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​ធ្វើជា​អ្នកស្ម័គ្រចិត្ត គឺមាន​ចំនួន​ប្រមាណ​៦០០០​នាក់​ហើយ​។

​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ គឺ​ត្រូវការ​ចំនួន​រហូតដល់​៧០០០​នាក់​។

ប្រជាពលរដ្ឋ​គ្រប់រូប ដែលមាន​អាយុ​ចាប់ពី ​១៨​ឆ្នាំ​ឡើងទៅ សុទ្ធតែ​អាចដាក់​ពាក្យ​ធ្វើជា​អ្នកស្ម័គ្រចិត្ត ទាំង​អ្នកចេះ​ភាសាបរទេស អ្នក​មិនចេះ​ភាសាបរទេស បូករួម​ទាំង​ជន​មាន​ពិការភាព​ផងដែរ​។

​អ្នកស្ម័គ្រចិត្ត​ទោះ​ភាគច្រើន ជា​យុវជន​ក្ដី ក៏មាន​វត្តមាន​មនុស្ស​វ័យ​ជិត ៥០​ឆ្នាំ មក​ទទួល​ការសម្ភាសន៍ ធ្វើជា​អ្នកស្ម័គ្រចិត្ត​ផងដែរ​។

គោលដៅ​រួមមួយ​នៃ អ្នកដាក់ពាក្យ​ធ្វើជា​អ្នកស្ម័គ្រចិត្ត គឺ​ដើម្បី​មុខមាត់ កិត្តិយស​ជាតិ​កម្ពុជា ព្រោះ​វា​ជា​លើកដំបូង​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ទាំងពីរ​នេះ​។​

​ក្រោយ​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​រួចរាល់ គឺ​បុគ្គល​ទាំងនោះ​ត្រូវ​ឆ្លងកាត់ ការបណ្ដុះបណ្ដាល​បន្ថែម​។ ការបណ្ដុះបណ្ដាល មាន​ទាំង​ចំណេះដឹង​ទូទៅ ការបណ្ដុះបណ្ដាល​ជំនាញ​នានា ជាពិសេស​អ្នកស្ម័គ្រចិត្ត​ទៅ​ផ្នែក​ប្រភេទ​កីឡា​ណាមួយ​៕ អត្ថបទ​៖ គឹម​ហុក  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm