ចិននិយាយថា បា​ឡុង​អាមេរិក​បាន​ហោះ​លើ​ដែនអាកាស​របស់ខ្លួន​ជាង​ ១០​ដង​កាលពី​ឆ្នាំមុន​

2023/02/14 03:37:17 pm        221

​ចិន៖ ប្រទេស​ចិន​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា ​បា​ឡុង​ហោះ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក បាន​ហោះហើរ​លើ​ដែនអាកាស​របស់​ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​ជាង ​១០​ដង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២២ តែ​ទីក្រុង​វ៉ាស៊ីន​តោន​បាន​ច្រានចោល​ភ្លាមៗ​។

​ការចោទប្រកាន់​របស់​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ជម្លោះ​ផ្នែក​ការទូត​តានតឹង​កាន់​តែខ្លាំង ក្រោយ​យោធា​អាមេរិក​បាន​បាញ់​ទម្លាក់​នូវ​អ្វីដែល​ខ្លួន​ហៅថា​ ជា​បា​ឡុង​ចារកម្ម​របស់​ចិន​។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃមួយ​ ក្នុង​ទីក្រុង​ប៉េកាំង​ឆ្លើយតប​ទៅ​នឹង​សំណួរ​មួយ​ថា ចាប់​តាំង​ពី​ឆ្នាំមុន បា​ឡុង​ហោះ​លើ​រយៈកម្ពស់​ដ៏​ខ្ពស់​ជា​ច្រើន​គ្រឿង​របស់​សហរដ្ឋអាមេរិក បាន​ហោះហើរ​ដោយ​ខុសច្បាប់​ជាង ​១០​ដង​ចូល​ក្នុង​ដែន​អាកាស​របស់​ចិន​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​មន្ទីរ​ពាក់ព័ន្ធ​របស់​ចិន​ឡើយ។

​លោក Wang ពុំបាន​បញ្ជាក់​ច្បាស់​ពី​ចេតនា​របស់​បា​ឡុង​នោះ​ថា​ តើ​ជា​ការហោះហើរ​សម្រាប់​សកម្មភាព ឬ​គោល​បំណង​ចារកម្ម​ឡើយ ហើយក៏​ពុំបាន​ផ្ដល់​ព័ត៌មាន​លម្អិត​ដែរ​។ ​ពេល​ត្រូវ​បាន​សួរ​ថា ​តើ​ចិន​បាន​ឆ្លើយតប​បែប​ណា​ ចំពោះ​ការ​លុកលុយ​ចូល​ដែនអាកាស​របស់​ខ្លួន លោក Wang បាន​និយាយ​ថា ​ការ​ឆ្លើយ​តប​របស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm