កីឡា​ហាប់​គី​ដូ​បន្ដ​បញ្ជ្រាប​បច្ចេកទេស​ពិសេសៗ​ដល់​កងកម្លាំង ដើម្បី​បម្រើ​ការងារ​បង្ក្រាប​ផ្សេងៗ​

2023/02/14 04:40:26 pm        264

​ហាប់​គី​ដូ៖ ក្រោម​កិច្ចសហការ​ល្អជា​មួយ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូបាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​គ្រូបង្វឹកដែលជា​មន្ដ្រីនគរបាល​ចំនួន ១០​រូបសម្រាប់​យកទៅ​បង្ហាត់ និង​បម្រើ​ក្នុង​ការងារ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស ឬ​មុខសញ្ញា​ផ្សេងៗ។​

​គ្រូ​បង្គោល​ហាប់​គី​ដូដែល​ទើប​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​គ្រូ​ជំនាញ នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ រួមមាន​លោក នុត សុខលី​, អៀវ ប៊ុន​ណា​, អ៊ុក ទិ​ត​, សាត់ សុធា​, លាង សុខ​ហេង​, ឈិ​ញ ផល​, កេ​ត កិ​ត្យា​រ៉ា​, ជឹម រ៉​ន​, តិ​ន សុវណ្ណ​រា និង​កញ្ញា សំ ថា​រ័ត្ន ដែល​បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា វគ្គ​នេះមាន​រយៈពេល ៣​ខែដោយ​សហព័ន្ធ​បាន​ច្បិច​យក​បច្ចេក​ទេស​ពិសេសៗ​របស់​កីឡា​ហាប់​គូ​ដូ ស្របតាម​បេសកកម្ម​របស់​កងកម្លាំង សម្រាប់​ចែករំលែក​ដល់​សិក្ខាកាមមកពី​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា។ លោក​បានចាត់ទុក​វគ្គ​នេះគឺជា​វគ្គ​ដ៏​សារៈសំខាន់​មួយ ដើម្បី​រួមចំណែក​ជាមួយ​កម្លាំង​នគរបាលជាតិ ក៏ដូចជា​ពង្រីក​ការផ្សព្វផ្សាយ​ប្រភេទ​កីឡា​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

​លោក គួច ហុង​ជៀក អនុប្រធាន​សហព័ន្ធបាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គ្រូ​បង្គោល​ទាំងអស់ដែល​បាន​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ក្លាយ​ធនធាន​ដ៏​សំខាន់ក្នុងការ​ផ្ទេរ​ចំណេះវិជ្ជា​ដល់​យុវជន​ជំនាន់​ក្រោយៗ ដើម្បី​អ្នក​ហាត់រៀន​ក្បាច់គុន​មួយ​នេះ​មាន​សុខ​ភាពល្អ​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី ពិសេស​សម្រាប់​កងកម្លាំង​យកទៅអនុវត្ត​ក្នុង​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មិនសូវ​បង្ក​របួសស្នាម​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        165
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm