ប្រមុខ​អង្គការសហប្រជាជាតិ​និយាយថា ប្រធានាធិបតី​ស៊ី​រីយល់ព្រម​ឲ្យ​ដឹកជញ្ជូន​ជំនួយ​របស់​ UN តាម​ច្រក​ទួរគី​

2023/02/14 05:38:27 pm        329

​ស៊ីរី៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad បាន​យល់ព្រម​ឲ្យ​អង្គការសហប្រជាជាតិ​ដឹកជញ្ជូន​ជំនួយ​ ចូល​ទៅក្នុង​ភាគ​ពាយ័ព្យ​របស់​ប្រទេស​ស៊ី​រី​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ឆ្លងកាត់​ច្រក​ព្រំដែន​ចំនួន​២ ចេញពី​ប្រទេស​ទួរគី​រយៈពេល ​៣​ខែ។

​ក្រុម​អ្នកការទូត​បាន​ប្រាប់​សារព័ត៌មាន ​Reuters ថា ​លោក Guterres បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ បន្ទាប់ពី​ប្រធាន​គ្រប់គ្រង​ការ​ផ្ដល់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​លោក ​Martin Griffiths បាន​ជួប​លោក​ប្រធានាធិបតី​ស៊ី​រី​នៅ​ក្នុង​រដ្ឋធានី​ដា​ម៉ាស់​កាលពី​ថ្ងៃ​ចន្ទ។ លោក Griffiths បានធ្វើ​សេចក្ដីរាយការណ៍​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​អំពី​ការសម្រេចចិត្ត​របស់លោក Assad នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ។ ​វិធានការ​នេះបានកើត​ឡើង​មួយ​សប្ដាហ៍​ បន្ទាប់ពី​ការរញ្ជួយ​ដី​វាយប្រហារ​ទួរគី និង​ស៊ី​រីសម្លាប់​មនុស្ស​ជាង ​៣៧.០០០​នាក់។​

ការព្រមព្រៀង​របស់លោក Assad មានន័យថា អង្គការសហប្រជាជាតិអាច​ប្រើ​ច្រកព្រំដែន​សរុប​ចំនួន​៣ ​ឆ្លងកាត់​ពី​ទួរគី ​ដើម្បី​ទៅដល់​ភាគ​ពាយ័ព្យ​របស់​ប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។ ​កាលពី​ថ្ងៃ​ចន្ទ អង្គការសហប្រជាជាតិបាន​និយាយថា មនុស្ស​ជាង ​៤.៣០០​នាក់ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់ និង​ជាង ៧.៦០០​នាក់​រងរបួស​នៅក្នុង​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី។ ចំណែក​អ្នកស្លាប់​នៅក្នុង​តំបន់​នានា​គ្រប់គ្រង​ដោយ​រដ្ឋាភិបាលបច្ចុប្បន្ន​បាន​ហក់​ឡើងដល់ ​១.៤១៤​នាក់​។​ ​ប្រជាពលរដ្ឋ​ស៊ី​រី​ជាច្រើនបាន​បាត់បង់​លំនៅឋាន​ដោយសារ​ការរញ្ជួយ​ដី និង​ត្រូវ​ស្នាក់​នៅក្នុង​រថយន្ត និង​ជំរំ​តង់​កៅស៊ូ​។ ជាក់ស្ដែង​ពលរដ្ឋ​ដែល​រស់នៅក្នុង​ទីក្រុង Jandaris គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        595
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        385
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm