ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដោយសារ​ព្យុះ​ស៊ីក្លូន Gabrielle

2023/02/14 06:26:19 pm        292

​​ណូ​វ៉ែល​ហ្ស៊េ​ឡង់​៖ ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​បានប្រកាស​ដាក់​រដ្ឋ ​ក្នុង​គ្រាអាសន្ន​ដោយសារ​ព្យុះ​ស៊ីក្លូន Gabrielle ជា​ការ​ប្រកាស​លើក​ទី​៣​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រា​អាសន្ន​លោក Kieran McAnulty បាន​ចុះហត្ថលេខា​ចូល​ជា​ធរមាន​ប្រកាស​ដាក់​ប្រទេស ​ក្នុង​គ្រា​អាសន្ន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

​សេចក្ដីប្រកាស​នេះនឹង​អនុវត្តន៍​ចំពោះ​តំបន់ Northland Auckland Tairawhiti ឆកសមុទ្រ Bay of Plenty តំបន់ Waikato និង​តំបន់​ឆកសមុទ្រ​ Hawkes​ ជាការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ចំពោះ​គ្រោះ​មហន្តរាយ​នេះ​។ លំនៅឋាន​យ៉ាងហោចណាស់​ ៣៨.០០០​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​គឺ​ទីក្រុង Auckland ក្រុម​អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ​ចេញពី​លំនៅឋាន​ប្រមាណ​ ៥០​ខ្នងនៅ​ជុំវិញ​ប៉ម​កម្ពស់​ ៣០​ម៉ែត្រ​ដែល​អាច​ដួល​រលំ​។ មជ្ឈមណ្ឌល​ស្នាក់នៅ​បណ្ដោះអាសន្ន​រាប់​សិប​កន្លែង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​នេះ​។

​លោក McAnulty បាន​ហៅ​ព្យុះ​នេះ​ថា ​ជា​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​។ លោក​ថា ​ការ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​សម្របសម្រួល​របស់​សហព័ន្ធ​ក្នុង​ការ​សម្អាត និង​ផ្ដល់​ជំនួយ​បន្ថែម​ដល់​អ្នក​ដែល​ត្រូវ​បាន​ប៉ះពាល់ ក៏ដូចជា​ផ្ដល់​អំណាច​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ទៀត​ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​គ្រោះថ្នាក់ រួម​ទាំង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ផង​ដែរ​។​ កាលពី​ថ្ងៃ​ចន្ទ នាយក​រដ្ឋមន្ត្រី​ណូ​វ៉ែល​ហ្ស៊េ​ឡង់​លោក​ Chris Hipkins បាន​ប្រកាស​កញ្ចប់​ជំនួយ​ចំនួន ៧.៣​លាន​ដុល្លារ​អាមេរិក​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        7
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm