ក្នុងមួយឆ្នាំៗខេត្តកំពង់ធំ អាចនាំចេញស្រូវទៅទីផ្សារខាងក្រៅប្រមាណ ៥០ម៉ឺនតោន

2023/02/14 06:29:59 pm        336

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ក្នុងមួយឆ្នាំៗ ខេត្តកំពង់ធំ មានសមត្ថភពអាចផលិតស្រូវវស្សា និងស្រូវប្រាំងបានពី ៦០ ទៅ៧០ម៉ឺនតោន ហើយអាចនាំចេញទៅទីផ្សារខាងក្រៅបានប្រមាណ ៥០ម៉ឺនតោន ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលសម្រេចបានជោគជ័យរយៈពេល ៥ឆ្នាំ របស់ ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ខេត្តកំពង់ធំ មានផ្ទៃដី​ដាំ​ស្រូវចំនួនជាង១៥ម៉ឺនហិកតា ទិន្នផលជាមធ្យមទទួលបាន ៤តោន ក្នុងមួយហិកតា ដោយការ​ផលិតស្រូវ អាចបំពេញតាមតម្រូវការស្បៀងបានគ្រប់គ្រាន់ ពុំមានការព្រួយបារម្ភនោះទេ សម្រាប់សន្តិសុខស្បៀង ។

ឯកឧត្តម បានបន្តថា ទោះកាលពីឆ្នាំ២០២២ ខេត្តកំពង់ធំ រងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ គឺមានពលរដ្ឋជាង១ម៉ឺនគ្រួសារ បានរងគ្រោះ ប៉ុន្តែពួកគាត់ទទួលបានការយកចិត្តទុកដាក់​ពី​ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្ដល់ស្រូវពូជ ដើម្បីស្ដារការដាំដុះ ដោយពូជមានគុណភាពដុះល្អ ដែលឆ្នាំនេះ ស្រូវទទួលផលលើពីឆ្នាំកន្លងទៅគួរឲ្យកត់សម្គាល់ គឺមួយហិកតា បានដល់ ៧តោន ហើយតម្លៃស្រូវក៏ល្អ ។

ឯកឧត្តមអភិបាលខេត្ត ទន្ទឹមនឹងការកើនឡើង នៃការផលិតស្រូវនេះ ខេត្តក៏មានការអភិវឌ្ឍនូវហេដ្ឋា​រចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់គុណភាពស្រូវ ក្នុងនោះមានការរៀបចំនូវឡសម្ងួត និងពង្រឹងសមត្ថភាព​នៃការសម្ងួតស្រូវ ។

អភិបាលខេត្តកំពង់ធំ ជាមួយនឹងការរីកកចម្រើន នៃវិស័យកសិកម្ម ខេត្តបានសាងសង់ និងជួសជុលប្រព័ន្ធធារាស្ត្រចំនួន ២៦១កន្លែង ក្នុងនោះប្រព័ន្ធធារាសាស្ត្រធំៗចំនួន ៣កន្លែង ដែលអាចស្រោចស្របស្រូវវស្សាជាង ១៣ម៉ឺនហិកតា ស្មើនឹង ៦២ភាគរយ និងស្រូវប្រាំងជាង ២៥ ០០០ហិកតា ស្មើនឹង៦៣ ។ លើសពីនេះ ខេត្តមានប្រភពទឹកសំខាន់ៗ ដូចជាស្ទឹងសែន ស្ទឹងស្ទោង ស្ទឹងតាំងក្រសាំង និងស្ទឹងជីនិត ដែលសរុបផ្ទៃដីរងទឹកភ្លៀងទំហំចំនួន ជាង ២លាន ៨៩ម៉ឺនហិកតា ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        152
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm