សិង្ហ​បុរី​គ្រោង​បញ្ជូន​អត្ត​ព​លិ​កជាង ៥០០​នាក់មក​ចូលរួម​ស៊ី​ហ្គេម ២០២៣ នៅ​កម្ពុជា​

2023/02/14 06:39:07 pm        90

​ស៊ី​ហ្គេម៖ ​គណៈកម្មាធិការ​អូឡាំពិក​នៃ​ប្រទេស​សិង្ហ​បុរី គ្រោង​នឹង​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ប្រមាណ​ជាង ៥០០នាក់មក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ ដែល​រៀបចំ​នៅ​ប្រទេស​កម្ពុជា​នៅ​ខែឧសភា​ខាងមុខនេះ​។

​​បញ្ជី​ឈ្មោះ​របស់​អត្ត​ព​លិ​ក​សិង្ហ​បុរី​នៅពេលនេះ​មាន​សរុប ៥១៧​នាក់ តែ​សម្រាប់​ចំនួន​ជាក់ស្តែង​នឹង​ត្រូវ​ប្រកាស​នៅពេល​ព្រឹត្តិការណ៍​ជិត​ចាប់ផ្តើម​។ ​គណៈកម្មាធិការ​ជ្រើសរើស SNOC ដែល​ដឹកនាំ​ដោយ​ប្រធាន Tan Chuan-Jin បានធ្វើការ​សម្រេចចិត្ត ​បន្ទាប់ពី​បាន​ពិគ្រោះ​ជាមួយ​សមាគម​កីឡា​ជាតិ​។​ ​រំលឹកថា កាលពី​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​ទីក្រុង​ហាណូយ​ឆ្នាំ​២០២១ ប្រទេស​សិង្ហ​បុរី​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៤២៤នាក់​។​

​សិង្ហ​បុរី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ៥ លើ​តារាង​មេដាយ​នៅពេលនោះដោយ​ដណ្តើមបាន​មេដាយ​សរុប​ ១៦៦គ្រឿង​។​ ស៊ី​ហ្គេម ២០២៣ នឹង​ជា​លើកទី១ ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ថ្នាក់​តំបន់​ចំនួន ១១ប្រទេស​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៦៤ឆ្នាំ​របស់ខ្លួន​ដែលមាន​តាំងពី​ឆ្នាំ១៩៥៩​។​ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី៣២ នៅ​កម្ពុជានឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី៥ ដល់​ថ្ងៃទី១៧ ខែឧសភា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        87
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        100
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm