ក្តីបារម្ភ​កើនឡើង​ក្នុងចំណោម​អ្នក​រស់រានមានជីវិត​បន្ទាប់ពី​រញ្ជួយ​ដី​នៅ​ទួរគី ខណៈ​អ្នកស្លាប់​កើន​ដល់​ជាង​ ៣៧,០០០​នាក់​

2023/02/14 07:33:48 pm        258

​ទួរគី៖ អ្នក​នៅ​រស់រានមានជីវិត​ដែល​កំពុង​ព្រួយបារម្ភ និង​គ្មាន​លំនៅឋាន​នៅក្នុង​ទីក្រុង Adiyaman ដែល​រងគ្រោះ​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ទួរគី​បាន​និយាយ​ថា ស្ថានភាព​របស់​ពួកគេ​កាន់តែ​លំបាក​យ៉ាង​ឆាប់រហ័ស ខណៈ​ប្រទេស​នេះ​បាន​ចូល​ដល់​រយៈពេល​ ១សប្តាហ៍​ចាប់​តាំង​ពី​គ្រោះ​មហន្តរាយ​ដ៏​ខ្លាំងក្លា​វាយប្រហារ​ប្រទេស​នេះ​។

អ្នក​រស់រាន​មានជីវិត​ពី​រញ្ជួយ​ដី​បាន​និយាយ​ថា មួយ​សប្តាហ៍​នេះ​ពិតជា​លំបាក​ណាស់ អ្វីៗ​ត្រូវ​បាន​បំផ្លាញ​។ ជំនួយ​មនុស្សធម៌ និង​សម្ភារៈ​ផ្សេងៗ​បាន​ចាប់ផ្តើម​មកដល់​កាលពី​ល្ងាច​ថ្ងៃទី៣ ​បន្ទាប់ពី​គ្រោះ​មហន្តរាយ ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ​។ ដោយមាន​ក្តីសង្ឃឹម​ក្នុង​ការ​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​ជាច្រើន​នាក់​ទៀត​នៅ​ក្នុង​គំនរ​បាក់បែក ចំនួន​អ្នក​ស្លាប់​រួមបញ្ចូល​គ្នា​នៅក្នុង​ប្រទេស​ទួរគី និង​ប្រទេសជិតខាង​ស៊ី​រី​ពី​ការ​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិច​ទ័​រ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​កន្លង​ទៅ​បាន​កើន​ឡើង​លើស​ពី ៣៧,០០០​នាក់ ហើយ​ទំនងជា​នឹង​បន្ត​កើន​ឡើង​។​ ​ជំនួយ​បានមក​ដល់​តំបន់​រងគ្រោះ​ដោយ​រញ្ជួយ​ដី ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ដែល​អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​ជាង ១​លាន​នាក់​កំពុង​រស់​នៅ​ក្នុង​ទីជម្រក​បណ្តោះ​អាសន្ន​។

ពលរដ្ឋ​និយាយ​ថា យើង​កំពុង​ដេក​នៅ​ក្នុង​ទីធ្លា​នៃ​វិហារ​អ៊ីស្លាម​។ យើង​ពុំ​អា​ចរក​ទីជម្រក​បានទេ ​ខណៈ​នៅ​ទី​នេះ​គ្មាន​ទឹក គ្មាន​ភ្លើង ​ហើយ​កូនៗ​របស់​យើង​ទាំងអស់​ឈឺ​។ ក្នុង​ពេល​មានការ​ព្រួយបារម្ភ​អំពី​អនាម័យ និង​ការ​រីក​រាលដាល​មេរោគ​ឆ្លង​ក្នុង​តំបន់ រដ្ឋមន្ត្រី​សុខាភិបាល​ទួរគី​លោក Fahrettin Koca បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា វ៉ាក់សាំង​ការពារ​ជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​រញ្ជួយ​ដី ហើយ​ឱសថ​ស្ថាន​ចល័ត​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ទីនោះ​។​ អាជ្ញាធរ​ទួរគី​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឆ្លើយតប​បន្ទាន់ និង​កង្វះ​ការរៀបចំ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm       
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        14
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm