ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី៖ ១៤កុម្ភៈ បង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សគ្រប់គ្នា តាមរយៈការបង្ការមេរោគអេដស៍

2023/02/14 09:12:12 pm        589

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ បានបញ្ជាក់ថា ទិវា១៤កុម្ភៈ បង្ហាញសេចក្ដី​ស្រឡាញ់ដល់មនុស្សគ្រប់គ្នា តាមរយៈការបង្ការមេរោគអេដស៍​ ក្រោមពាក្យស្លោក "មានតែធ្វើតេស្តរកមេរោគអេដស៍ទេ ​ទើបដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍"។

ឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី បានបន្តទៀតថា ថ្ងៃទី១៤ កុម្ភៈ បណ្តាប្រទេសលើពិភពលោក ហៅថា ​ទិវានៃកី្តស្រលាញ់។ ប៉ុន្តែប្រទេសមួយចំនួន ​រៀបចំពិធីនេះ សម្រាប់បង្ហាញសេចកី្តស្រលាញ់​ចំពោះគូរសង្សារ។

ដោយឡែកប្រទេសកម្ពុជា ប្រារព្ធទិវានេះ ដើម្បីបង្ហាញនូវសេចកី្តសេ្នហា មិនមែនតែចំពោះ​សង្សារ​នោះទេ គឺតាំងពីឪពុក ម្តាយ គ្រូបាធ្យាយ បងប្អូនប្រជាពលរដ្ឋ ​រាជរដ្ឋាភិបាល អ្នកគ្រប់គ្រង ថ្នាក់​ដឹកនាំ គឺយើងត្រូវស្រលាញ់ទាំងអស់។ ប៉ុន្តែថ្ងៃនេះ យើងត្រូវបង្ហាញសេចកី្តស្រលាញ់ ចំពោះអ្នកផ្ទុក​មេរោគអេដស៍ ដែលពីដើមមកមានការរើសអើង ប្រកាន់។ ដូច្នេះយើងចង់​ឲ្យ​ប្រជាពលរដ្ឋទាំងអស់ ទទួលស្គាល់ថា អ្នកផ្ទុកមេរោគអេដស៍ ក៏ជាមនុស្សដូចយើងដែរ។

ជាមួយគ្នានោះឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី ក៏បានសុំឲ្យអ្នកស្រលាញ់ភេទដូចគ្នា មានការប្រុង​ប្រយ័ត្ន ហើយយើងក៏មិនមានការរើសអើងនោះទេ។ ព្រោះថាសព្វថ្ងៃនេះ​ យើងមានការព្រួយបារម្ភ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា ​ដោយសារអត្រាឆ្លង ​និងផ្ទុកមេរោគអេដស៍ថ្មី មានរហូតដល់​៤%ទៅ៥% នៅពេលដែលអត្រាជាទូទៅ មានតែ០.៥% ទៅ០.៦% នៃអ្នកផ្ទុកមេរោគអេដស៍។ ដូច្នេះអត្រាអ្នកឆ្លង និងផ្ទុកមេរោគអេដស៍ ខ្ពស់ណាស់។

ទន្ទឹមនឹងនោះឯកឧត្តម ទេសរដ្ឋមន្រី្ត សុំអំពាវនាវដល់អ្នកដែលមានដៃគូរច្រើន សុំប្រើស្រោម​អនាម័យ ​និងថ្នាំបង្ការដែលហៅថា​ ប្រឹព (PrEP) ​នាពេលអនាគត នឹងអាចមានថ្នាំចាក់​បង្ការ​មេរោគអេដស៍។

ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋ ​ដែលស្រលាញ់ភេទដូចគ្នា ចូលរួមបង្ការទប់ស្កាត់ការរីករាលដាល​មេរោគអេដស៍ ​ជំងឺអេដស៍ ​ដើម្បីឈានទៅសម្រេចគោលដៅ៩៥ទីមួយ​ របស់យើង ដែលមានតែ ៨៤%នេះ ឲ្យបាន៩០ ទៅ៩៥% នាឆ្នាំ២០២៥៕ អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        135
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm