កូរ៉េខាងជើង​បញ្ជា​ឲ្យ​ពលរដ្ឋ​មានឈ្មោះ​ដូច​កូនស្រី​លោក គីម ជុង​អ៊ុន ផ្លាស់ប្តូរ​ឈ្មោះ​

2023/02/14 09:23:51 pm        860

​កូរ៉េខាងជើង​៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ប្រទេស​កូរ៉េខាងជើង​កំពុង​បង្ខំ​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ដូចគ្នា​ជាមួយ​កូនស្រី​របស់លោក Kim Jong Un គឺ​នាង​ ជូ​អេ​ (Ju-ae) ឲ្យ​ផ្លាស់ប្តូរ​អត្តសញ្ញាណ​របស់​ពួកគេ​ទៅជា​ឈ្មោះ​ផ្សេង​។

យោងតាម​កាសែត South China Morning Post បាន​រាយការណ៍​ថា បទបញ្ជា​នេះគឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​របស់​របប​នេះ ក្នុង​ការកសាង​អាថ៌កំបាំង​ដ៏​តឹងរ៉ឹង​ជុំវិញ​កូនស្រី​មេដឹកនាំ​ឈ្មោះនាង Kim Ju-ae ដែល​នាង​ត្រូវបាន​គេ​ជឿថា​មាន​អាយុ​ចន្លោះ​ពី ៩ ទៅ ១០ឆ្នាំ​។​ នៅ​ខេត្ត​មួយ​នៅ​ភាគ​ខាងជើង មន្ត្រី​សន្តិសុខ​ម្នាក់​បាន​កោះហៅ​ស្ត្រី​ដែល​បាន​ចុះបញ្ជី​ជាមួយ​ការិយាល័យ​ចុះឈ្មោះ​ពលរដ្ឋ​មានឈ្មោះ ជូ​-​អេ មក​ក្រសួង​សុវត្ថិភាព​ដើម្បី​ផ្លាស់ប្តូរ​ឈ្មោះ​។​

​ប្រភព​បាន​និយាយថា ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ទាំងនោះ​ជា​ក្មេងស្រី​មាន​អាយុ​ ១២​ឆ្នាំ​។ នាយកដ្ឋាន​ចុះឈ្មោះ​ពលរដ្ឋ​របស់​ក្រសួង​សុវត្ថិភាព បាន​ទូរស័ព្ទ​ទៅ​ឪពុកម្តាយ​របស់​ក្មេងស្រី​រូបនេះ​ឲ្យ​មក​ក្រសួង​សុវត្ថិភាព ហើយ​បង្ខំ​នាង​ឲ្យ​ប្តូរ​ឈ្មោះ និង​ប្តូរ​សំបុត្រកំណើត​។ ​ប្រភព​មួយ​ផ្សេងទៀត​បាន​ប្រាប់​គេហទំព័រ​ថា នៅក្នុង​ក្រុង​ផ្សេងទៀត​របស់​ប្រទេស នាយកដ្ឋាន​សន្តិសុខ​ទីក្រុង Pyongsong បានចេញ​បទបញ្ជាផ្ទៃក្នុង​ពី​រដ្ឋាភិបាលកណ្តាល ដើម្បី​ផ្លាស់ប្តូរ​ឈ្មោះ​ស្ត្រីដែល​ប្រើ​ឈ្មោះ «​ជូ​អេ Ju-ae» ក្នុង​រយៈពេល​មួយ​សប្តាហ៍៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        884
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        470
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm