មាន​ការតវ៉ា​ជាច្រើន​នៅ​អ៊ីស្រាអែល​ជុំវិញ​ផែនការ​តុលាការ​របស់លោក Netanyahu

2023/02/14 09:42:21 pm        583

​អ៊ីស្រាអែល៖ នៅ​ក្នុង​គណៈកម្មាធិការ​សភា​អ៊ីស្រាអែល កាលពី​ថ្ងៃ​ចន្ទ​សមាជិក​មួយ​ចំនួន​ស្រែក​ថា «​អាម៉ាស់​ណាស់​» ខណៈ​មួយ​ចំនួនទៀត​ស្រែក​ថា «​របប​ហ្វា​ស៊ី​ស​» ឬ «​ជន​ក្បត់​» ហើយ​នៅ​ខាងក្រៅ មនុស្ស​រាប់​ម៉ឺន​នាក់​ស្រែក​ថា «​លទ្ធិប្រជាធិបតេយ្យ​»​។

ភាពចលាចល​កាលពី​ថ្ងៃ​ចន្ទ​បាន​កើតមាន​ឡើង​ ខណៈ​រដ្ឋាភិបាល​មាន​ផែនការ​រៀបចំ​ឡើងវិញ​នូវ​ប្រព័ន្ធតុលាការ​នៅក្នុង​ចំណាត់ការ​មួយ ដែល​កំពុង​បង្ហាញ​ពី​ការបែកបាក់​ខ្លាំង​អាច​កើតមាន​នៅក្នុង​សង្គម​ប្រទេស​អ៊ីស្រាអែល​។ ចំណាត់ការ​នេះ​នឹង​ផ្តល់ឱ្យ​នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu គ្រប់គ្រង​កាន់តែខ្លាំង​លើ​ការតែងតាំង​មុខតំណែង និង​ធ្វើឱ្យ​ចុះខ្សោយ​សមត្ថភាព​របស់​តុលាការ​កំពូល​។ ​លោក Netanyahu ដែល​បច្ចុប្បន្នកំពុង​កាត់ក្តី​លើ​បទចោទប្រកាន់​អំពើពុករលួយ​ដែល​លោក​បដិសេធ និង​និយាយថា ការផ្លាស់ប្តូរ​គឺមាន​ភាពចាំបាច់​ដើម្បី​ស្តារ​តុល្យភាព​នៅក្នុង​ប្រព័ន្ធតុលាការ និង​ទប់ស្កាត់​ចៅក្រម​ជា​សកម្មជន ដែល​ប្រើ​អំណាច​ហួសហេតុ​ក្នុង​ការ​ជ្រៀតជ្រែក​ក្នុង​វិស័យ​នយោបាយ​។ ក្រុម​អ្នក​រិះគន់​និយាយ​ថា ផែនការ​នេះ​ប្រឈម​ការបំផ្លាញ​ការត្រួតពិនិត្យ ​និង​តុល្យភាព​តាមបែប​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើ​ឱ្យ​ប្រទេស​អ៊ីស្រាអែល​នៅឯ​កោ​ពី​អន្តរជាតិ ដោយ​ធ្វើឱ្យ​តុលាការ​ចុះ​ខ្សោយ និង​បង្ក​គ្រោះថ្នាក់​ដល់​សិទ្ធិមនុស្ស និង​សេរីភាព​ស៊ីវិល​។

​គណបក្ស Likud របស់លោក Netanyahu និង​សម្ព័ន្ធមិត្ត​របស់ខ្លួនបាន​រិះគន់​គូប្រជែង​ពី​សំណើ​នេះ​ថា ​ជា​ក្រុម​ឆ្វេងនិយម​មាន​កំហឹង ដែល​មិន​ព្រម​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ឆ្នាំមុន។ ការស្ទង់មតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​របស់​ប្រទេសអ៊ីស្រាអែល បានបង្ហាញ​ពី​ការគាំទ្រ​មាន​ភាពយឺតយ៉ាវ​សម្រាប់​ការផ្លាស់ប្តូរ​ប្រព័ន្ធតុលាការ ដោយ ២៨% នៃ​ប្រជាជន​អ៊ីស្រាអែល​គាំទ្រ​វិធានការ​នេះ ខណៈ ៥០% ប្រឆាំង​។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាន​ជំរុញ​ឱ្យ​លោក Netanyahu បង្កើត​ការឯកភាព​គ្នា​មុនពេល​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ដ៏​ទូលំទូលាយ​នេះ ដោយ​និយាយថា ​ប្រព័ន្ធតុលាការ​ឯករាជ្យ​គឺជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm