ចំនួនអ្នកស្លាប់ក្នុងការរញ្ជួយដីនៅទួរគី និងស៊ីរីឡើងដល់ជាង ៤ម៉ឺននាក់ ខណៈជំនួយ UN ចូលដល់ស៊ីរី

2023/02/15 03:58:51 pm        263

ទួរគី៖ លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdoğan និយាយថា ​មនុស្ស​ចំនួន ៣៥.៤១៨​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ទួរគី ដោយសារ​ការរញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ដែល​ក្លាយ​ជា​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី​ការបង្កើត​ប្រទេស​រយៈពេល​ជាង ​១០០​ឆ្នាំ​មកនេះ​។

លោក Erdogan និយាយថា អគារ​ចំនួន​ ៤៧.០០០​កន្លែង​ដែលមាន​ប្រជាជន​រស់នៅ​ចំនួន ​២១១.០០០​នាក់​ត្រូវបាន​បំផ្លាញ ឬ​នឹង​តម្រូវ​ឲ្យ​វាយកម្ទេច​ចោល។ ​ចំនួន​អ្នក​ស្លាប់​ដែល​បាន​បញ្ជាក់​នេះ​មាន​ចំនួន​លើស​ការ​រញ្ជួយ​ដី​ដ៏​ធំ​នៅ​ខេត្ត Erzincan កាលពី​ឆ្នាំ១៩៣៩ ​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ៣៣.០០០​នាក់​។ លោក Erdoğan បាន​និយាយ​ថា មនុស្ស​ចំនួន ​១០៥.៥០៥​នាក់​បាន​រងរបួស​ក្នុង​គ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃទី​៦ ​ខែកុម្ភៈ ដែល​ចំណុច​កណ្ដាល​នៃ​ការ​រញ្ជួយ​ស្ថិតនៅ​ជុំវិញ​ទីក្រុង​កា​រ៉ា​ម៉ាន់​ម៉ា​រ៉ា​ស់ (Kahramanmaras) និង​រលក​រញ្ជួយ​ផ្សេង​ទៀត​។ ​លោ​កថា ​ការ​រញ្ជួយ​ដី​នេះ​មាន​ទំហំ​ធំ​ស្មើនឹង​ការ​បំផ្លិចបំផ្លាញ​ ដោយសារ​គ្រាប់បែកបរមាណូ​។​

​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន Reuters ទទួល​បាន​ពី​សារព័ត៌មាន​រដ្ឋ​ស៊ី​រី និង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ មនុស្ស​ជាង ​៥.៨១៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។ ​ចំនួន​មនុស្ស​ស្លាប់​ទាំង​២ ​ប្រទេស​បាន​កើន​ឡើង​ដល់​ជាង ​៤១.០០០​នាក់ ហើយ​ចំនួន​​ប្រាកដ​នឹង​កើន​ឡើង​ថែមទៀត ខណៈ​ក្រុម​អ្នក​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​កាន់​តែ​ច្រើន ហើយ​ឱកាស​នៃ​ការ​រក​ឃើញ​អ្នក​នៅ​មាន​ជីវិត​កាន់តែ​តិច​។ ការ​រញ្ជួយ​ដី​នេះ​បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​១០ ក្នុង​ប្រទេស​ទួរគី​ដែល​មាន​ជម្រក​ពលរដ្ឋ​ប្រមាណ ​១៣.៥​លាន​នាក់ ព្រមទាំង​តំបន់​ដ៏​ធំ​មួយ​នៅ​ភាគ​ពាយ័ព្យ​ក្នុង​ប្រទេស​ស៊ី​រី​ដែល​មាន​ប្រជាជន​រាប់​លាន​នាក់​រស់នៅ​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm