CAMSOC ​និង​វិស័យ​ឯកជន​បង្កើត​មូលនិធិ​មហាជន ដើម្បី​គាំទ្រ​ក្រុម​កម្ពុជា​

2023/02/15 05:02:56 pm        97

​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) បាន​សហការ​ជាមួយ​វិស័យ​ឯកជន បង្កើត​មូលនិធិ​មហាជនដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់ “​ក្រុម​កម្ពុជា ឬ​ Team Cambodia” ពិសេស​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ត្រៀម​ការប្រកួតក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នាពេល​ឆាប់ៗ​ខាងមុខ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC-CAMAPGOC ​បន្ទាប់ពី​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ KhmerCare ​និង​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នូវ​កម្មវិធី​វិធី​កៀរគរ​មូលនិធិ​មហាជន (crowdfunding) ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ម្សិលមិញ​នៅ​អគារ​វឌ្ឍនៈ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា យុទ្ធនាការ​នេះធ្វើឡើង​ក្នុង​គោលបំណង​ស្វែងរក​ថវិកា សម្រាប់​គាំទ្រ​ដល់​កីឡាករ​-​កីឡាការិនី បន្ថែម​លើ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​។ កម្មវិធី​សប្បុរសធម៌​នេះបានកំណត់​គោលដៅ​កៀរគរ​មូលនិធិ​ឲ្យ​បាន ១​លាន​ដុល្លារ ដែល​អាជីវករ សហគ្រាស និង​ប្រជាពលរដ្ឋ ទាំង​ក្នុង និង​ក្រៅប្រទេសសុទ្ធតែ​អាច​ចូលរួមបាន ទោះបី​តិចក្ដី​ច្រើនក្ដី។​

​ប្រតិបត្តិ​ករ​កីឡា​កម្ពុជា​ដដែល​ប​ន្ដ​ថា ការហ្វឹកហាត់​កីឡា​កម្រិត​ខ្ពស់គឺមាន​ការលះបង់​ខ្ពស់ ទាំង​ពេលវេលា ថវិកា និង​ញើស​ឈាម​ស្រស់ដើម្បី​កិត្តិយស​ជាតិ​ជាធំ។ ដូច្នេះ​ការបង្កើត​នូវ​មូលនិធិ​នេះ ពិតជា​កត្ដា​រួមចំណែក​មួយ​ដ៏​សំខាន់ក្នុង​ការជំរុញ​ចិត្តសាស្ដ្រ​កីឡាករ​-​កីឡាការិនី លើ​ការហ្វឹកហាត់ និង​ការប្រកួត ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្រោម​ពាក្យស្លោក “​កីឡា​រស់ក្នុង​សន្ដិភាព​”។​ ​លោក​ Steven Path ​ស្ថាបនិក​ KhmerCare ​បាន​បញ្ជាក់ថា នេះ​គឺជា​មូលនិធិ​មហាជន​ដ៏​ធំជាងគេ​ក្នុង​ប្រវត្តិ​កម្មវិធី​សប្បុរសធម៌​របស់ខ្លួន។ យ៉ាងណា​លោក​មាន​សុទិដ្ឋិនិយមក្នុងការ​កៀរគរ​ថវិកា ដើម្បី​ជួយ​ដល់​អត្ត​ព​លិ​ក​កម្ពុជា ដោយ​ផ្អែកលើ​បទពិសោធន៍នៃ​ការ​រៃអង្គាស​ថវិកាជួយ​ដល់​កុមារកំព្រា អង្គការ និង​លក្ខណៈ​បុគ្គល​ដោយ​ជោគជ័យ​នាពេល​កន្លងមក។

លោក​ថា ថវិកា​ទទួលបាន​ពី​កម្មវិធី​បរិច្ចាគ​នេះនឹងត្រូវ​ផ្ដល់​ការគាំទ្រ​ផ្នែក​បរិក្ខារ សម្លៀកបំពាក់ ស្បែកជើង និង​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ក៏ដូចជា​ការផ្ដល់​ង្វាន់​លើកទឹកចិត្ត​ជា​សាច់ប្រាក់​ដល់​កីឡាករ-កីឡាការិនី​ជយលាភី​ជាដើម។​ ​គួរ​បញ្ជាក់ថា ការបរិច្ចាគ ឬ​ការឧបត្ថម្ភ​ដល់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា ធ្វើឡើង​តាមរយៈ​ផ្លែ​ត​ហ្វ​ម​នៃ​កម្មវិធី​ KhmerCare ​ដែល​ប្រជាពលរដ្ឋ​គ្រប់​រូបនេះអាច​ចូលរួមបាន​គ្រប់គ្នា និង​គ្រប់​ទីកន្លែង ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយចំនួនក៏បាន​ឧបត្ថម្ភ​ជា​បណ្ដើរៗ​ផងដែរ ជាក់ស្ដែង​ធនាគារ​ ABA ​បាន​ឧបត្ថម្ភ​នូវ​ទឹកប្រាក់​ចំនួន ១៥​ម៉ឺន​ដុល្លារ​រួចរាល់​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        74
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        85
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm