អាមេរិក​សង្ស័យ​ថា ​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​ ៣ ដែល​ខ្លួន​បាន​បាញ់​ទម្លាក់​មិន​មែន​ជា​បា​ឡុង​ចារកម្ម​របស់​ចិន​

2023/02/15 05:15:00 pm        312

​អាមេរិក៖ សេត​វិមាន​បាន​និយាយ​ថា ពុំមាន​ការបញ្ជា​ក់ថា វត្ថុ​ហោះ​ទាំង​៣​ ដែល​បាន​បាញ់​កម្ទេច​នៅ​លើ​អាកាស​កាលពី​ចុង​សប្ដាហ៍​មុន​ដោយ​យោធា​អាមេរិក ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឈ្លប​យកការណ៍​របស់​ចិន​នោះ​ទេ​។

​អ្នកនាំពាក្យ​សេត​វិមាន​លោក John Kirby បាន​និយាយថា វត្ថុ​ទាំងនោះ​អាច​ទាក់​ទង​នឹង​ពាណិជ្ជកម្ម ​ឬ​ក្រុម​អង្គភាព​ស្រាវជ្រាវ ដូច្នេះ​វា​មិន​មែនជា​បា​ឡុង​ចារកម្ម​របស់​ចិន​។ ​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក និង​កាណាដាពុំ​ទាន់​បាន​កំណត់​ទីតាំង ​ឬ​រក​ឃើញ​បំណែក​ពី​យាន​ទាំង​៣ ​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ឡើយ​ទេ​។ ​កាលពី​ថ្មីៗ​នេះ ទីក្រុង​ប៉េកាំង​បាន​ចោទ​សហរដ្ឋអាមេរិក​ពី​បទ​បញ្ចេញ​ប្រតិកម្ម​ជ្រុល​ហួសហេតុ​។​

​ប្រទេស​ចិន​បាន​ទាត់ចោល​មួយ​ក្នុងចំណោម​បា​ឡុង​របស់​ខ្លួន ​ដែល​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​យន្តហោះ​ចម្បាំង​អាមេរិក​កាលពី​ដើមខែ​នេះ នៅ​ក្បែរ​ឆ្នេរសមុទ្រ​រដ្ឋ South Carolina ដែល​ថា ​ខ្លួន​ប្រើ​ប្រាស់​សម្រាប់​ការ​ឈ្លប​យកការណ៍ ដោយ​និយាយ​ថា យាន​នេះ​គឺ​ប្រើ​សម្រាប់​ការ​តាម​ដាន​អាកាស​ធាតុ​ ដែល​ត្រូវ​បាន​រសាត់​តាម​កម្លាំង​ខ្យល់​។ នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​អង្គារ លោក Kirby និយាយ​ថា វា​ពិតជា​លំបាក​ក្នុង​ការកំណត់​គោល​បំណង ​ឬ​ប្រភព​នៃ​វត្ថុ​ហោះ​ទាំង​៣ ​នោះ លុះ​ត្រាតែ​រក​ឃើញ​បំណែក​ និង​ឆ្លងកាត់​ការវិភាគ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm