លោក Zelenskiy ស្រែក​ដង្ហោយ​ឲ្យ​ព​ន្លឿ​ន​ជំនួយ​ពី​សម្ព័ន្ធមិត្ត​ ខណៈ​រុស្ស៊ី​វាយ​សម្រុក​ខ្លាំង​នៅ​ភាគ​ខាងកើត​

2023/02/15 05:49:07 pm        393

​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​ជំរុញ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​បង្កើន​ជំនួយ​យោធា​ឲ្យ​បាន​លឿន ខណៈ​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សម្ព័ន្ធ​យោធា​ណា​តូ​បាន​ជួប​ប្រជុំគ្នា ហើយ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​យ៉ាង​សន្ធាប់​នៅ​ខ្សែត្រៀម​ជួរមុខ​ភាគ​ខាងកើត ដែល​ទំនងជា​ការ​ត្រៀម​វាយប្រហារ​ថ្មី​។

​ភាគច្រើន​នៃ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​ត្រូវ​បាន​បាញ់​សំដៅ​លើ​ទីក្រុង ​Bakhmut ជាទី​ក្រុង​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​គ្រាប់​បែក​នៅ​ក្នុង​ខេត្ត Donetsk និង​ជា​គោលដៅ​សំខាន់​សម្រាប់​លោក​ប្រធានាធិបតី Vladimir Putin​។ ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ទីនោះ​បាន​ត្រៀម​ជាមុន​ក្នុង​ករណី​មានការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តាម​ផ្លូវ​។ ​ការ​ដណ្ដើម​បាន​ទីក្រុង Bakhmut នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​រុស្ស៊ី​រុល​ទៅ​មុខ​លើ​ទីក្រុង​ធំ​២​ ក្នុង​ខេត្ត Donetsk គឺ​ទីក្រុង Kramatorsk និង Sloviansk និង​ផ្ដល់​ជ័យជម្នះ​ឲ្យ​ទីក្រុង Moscow បន្ទាប់ពី​ការ​ដក​ថយ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាច្រើន​ខែ ក្រោយ​ការ​លុកលុយ​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ឆ្នាំមុន​។​

​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​សម្ព័ន្ធ​យោធា​ណា​តូ​បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង ​Brussels​ កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​ពី​ស្ថាន​ភាព​សង្គ្រាម និង​ឃ្លាំង​អាវុធ​។​ នៅ​ក្នុង​សន្ទរកថា​ពេល​ល្ងាច លោក Zelenskiy បាន​និយាយ​ថា​ រុស្ស៊ី​កំពុង​អន្ទះសា​សម្រេច​គោលដៅ​ខ្លាំង​ណាស់ មុន​ពេល​អ៊ុយ​ក្រែ​ន និង​ក្រុម​សម្ព័ន្ធមិត្ត​អាច​ប្រមូល​កម្លាំង​វាយបក​។ លោក​ថា ព្រោះតែ​ហេតុនេះ​ទើប​ត្រូវ​ព​ន្លឿ​ន​ការ​ផ្ដល់​អាវុធ​ឲ្យ​បាន​លឿន​បំផុត​។​ ប្រមុខ​សម្ព័ន្ធ​ណា​តូ​លោក Jens Stoltenberg បាន​និយាយ​ថា លោក Putin កំពុង​ត្រៀម​សង្គ្រាម​ថ្មី​បន្ត​ទៀត​ទាំង​តាម​អាកាស និង​ថ្មើរជើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1032
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        516
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm