ក្រុម​កំពុង​ស្រុត​ទម្រង់​លេង​ខ្លាំង Chelsea ធ្វើដំណើរ​ទៅ​ទឹកដី Dortmund យប់​នេះ​

2023/02/15 06:10:43 pm        68

​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea នឹងត្រូវ​ប្រឈម​ជាមួយ​ម្ចាស់ផ្ទះ​អាល្លឺម៉ង់ Borussia Dortmund រាត្រី​នេះ​ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ជាមួយនឹង​ក្តី​សង្ឃឹមថានឹង​អាច​កែប្រែ​ទម្រង់​លេង​ដ៏​អាក្រក់​មួយរយៈ​ចុងក្រោយ​។

​​ក្រុម​របស់លោក Graham Potter ឈ្នះ​តែ ២ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ៨ប្រកួត​ចុងក្រោយ​នៅ Premier League ធ្លាក់​ដល់​លេខ ១០ ក្នុង​តារាង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ដល់​ទៅ ២០ពិន្ទុ​។ ​​Chelsea បាន​ចំណាយ​លុយ​ច្រើនសន្ធឹក​សន្ធាប់​ក្នុងពេល​ទីផ្សារ​ទិញដូរ​កីឡាករ​កាលពី​មករា​កន្លងមក តែ UEFA អនុញ្ញាតឱ្យ​បញ្ចូល​ឈ្មោះ​កីឡាករ​ថ្មី​តែ ៣នាក់​ប៉ុណ្ណោះ​នៅ Champions League នេះ​។​ ​​លោក Graham Potter បានសំរេច​ជ្រើសរើស​កីឡាករ​តម្លៃ ១០៦.៨លាន​ផោន Enzo Fernandez ដែល​ទិញ​ពី Benfica, ខ្សែបម្រើ​អ៊ុយ​ក្រែ​ន Mykhailo Mudryk និង Joao Felix​។​

​​ទោះបីជា​ទម្រង់​លេង​មិនល្អ​នៅ Premier League លោក Graham Potter ដែល​ទទួល​តំណែង​បន្ត​ពី​លោក Thomas Tuchel នោះបាន​ដឹកនាំ Chelsea ស្មើ​មួយ និង​ឈ្នះ ៤ នៅ​វគ្គ​ចែក​ពូ​ល UCL​។​ ​​ចំណែក​គូប្រកួត​យប់​នេះ ក្រុម​ម្ចាស់ផ្ទះ​អាល្លឺម៉ង់ Borussia Dortmund ជា​ក្រុម​កំពុងមាន​ទម្រង់​លេង​ល្អ​ជាមួយនឹង​ជ័យជំនះ ៦ប្រកួត​ជាប់​គ្នា​នៅក្នុង​លី​គ​ឡើង​មកឈរ​លេខ៣ ក្នុង​តារាង​តាម​ពីក្រោយ Bayern Munich តែ​ ៣ពិន្ទុ​ប៉ុណ្ណោះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm