WHO ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​ការផ្ទុះ​ឡើង​ជំងឺ​ឆ្លងតាម​ទឹក បន្ទាប់ពី​រញ្ជួយ​ដី​នៅ​ទួរគី ​និង​ស៊ី​រី​

2023/02/15 06:33:53 pm        310

​ទួរគី៖ អង្គការ​សុខភាព​ពិភពលោក ​(WHO) កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ជំងឺឆ្លង​តាម​រយៈ​ទឹក និង​ការ​ផ្ទុះឡើង​ជំងឺ​នៅ​ក្នុង​ប្រទេស​ទួរគី ​និង​ស៊ី​រី បន្ទាប់ពី​ការ​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​កាលពី​សប្តាហ៍​មុន ​ដែល​បាន​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ទាំងពីរ​។ ​

​លោក Hans Kluge នាយក​ប្រចាំ​តំបន់​សម្រាប់​សហភាព​អឺរ៉ុប ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ទៅកាន់​សន្និសីទ​សារព័ត៌មាន​ថា ចាប់​តាំង​ពី​សោកនាដកម្ម​ដ៏​អាក្រក់​នេះមាន​ការ​ព្រួយបារម្ភ​កាន់​តែខ្លាំង​ អំពី​បញ្ហា​សុខភាព​ដែល​កំពុង​កើតមាន​ទាក់ទង​ទៅ​នឹង​អាកាសធាតុ​ត្រជាក់ អនាម័យ និង​ការ​រាលដាល​ជំងឺឆ្លង​។ ការ​រញ្ជួយ​ដី​ដែល​មាន​ចំនួន​អ្នក​ស្លាប់​រួមបញ្ចូល​គ្នា​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី​បាន​កើន​ឡើង​ជាង​ ៤​ម៉ឺន​នាក់ និង​បាន​បំផ្លាញ​ទីក្រុង​នានា​នៅ​ក្នុង​ប្រទេស​ទាំង២ បណ្តាល​ឲ្យ​អ្នក​រស់​រាន​មាន​ជីវិត​បាត់បង់​លំនៅឋាន​ និង​រស់​នៅ​ក្នុង​ភាព​ត្រជាក់​ខ្លាំង ដែល​មួយ​ចំនួន​ដេក​នៅ​លើ​គំនរ​បាក់បែក​នៃ​កម្ទេច​ថ្ម​។​ ​មនុស្ស​ជាង ១៥៨,០០០​នាក់​បាន​ជម្លៀស​ចេញពី​តំបន់​ដ៏​ធំ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ទួរគី ​ដែល​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​នេះ​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​ទួរគី​និយាយ​ថា ការបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​គឺជា​ការ​ព្រួយបារម្ភ​ខ្លាំង ហើយ​វា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដែល​ឆ្លងតាម​រយៈ​ទឹក និង​ការ​ផ្ទុះឡើង​ជំងឺឆ្លង​។ វា​មិន​ត្រឹមតែ​ជា​ជំងឺ​ដែល​ឆ្លងតាម​ទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ជំងឺ​គ្រុនផ្តាសាយ​តាម​រដូវ​កាល និង​ជំងឺ ​Covid ផងដែរ​។ លោក Hans Kluge និយាយ​ថា មនុស្ស ២៦​លាន​នាក់ទាំង​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី​ត្រូវការ​ជំនួយ​មនុស្សធម៌ ហើយ​មនុស្ស ១​លាន​នាក់​នៅ​ក្នុង​ប្រទេស​ទួរគី​បាន​បាត់បង់​លំនៅឋាន​របស់​ពួកគេ​។ អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ចាប់ផ្តើម​ការ​អំពាវនាវ​រក​ជំនួយ​ចំនួន ៤៣​លាន​ដុល្លារ ប៉ុន្តែ​លោក Kluge រំពឹង​ថា ​តួលេខ​នេះ​នឹង​កើន​ឡើង​យ៉ាង​ហោច​ណាស់​ ២ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm