លោក Xi Jinping និយាយថា ចិន​ប្រឆាំង​កងកម្លាំង​ខាងក្រៅ​ដែល​បំផ្លាញ​សន្តិសុខ​ក្នុងប្រទេស​អ៊ីរ៉ង់

2023/02/15 07:17:21 pm        325

​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ក្នុងអំឡុង​ជំនួប​ជាមួយ​សម​ភាគី​អ៊ីរ៉ង់លោក Ebrahim Raisi កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​របស់​កង​កម្លាំង​ខាងក្រៅ​ នៅក្នុង​កិច្ចការ​ក្នុង​តំបន់​របស់​ប្រទេស​អ៊ីរ៉ង់ ព្រមទាំង​ការប៉ុនប៉ង​ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​ប្រទេស​នេះ​។

​ទូរទស្សន៍​កណ្តាល​រដ្ឋ​ចិន​បាន​ដកស្រង់​សម្តី​លោក Xi Jinping ថា យើង​ប្រឆាំង​កងកម្លាំង​ខាងក្រៅ​ដែល​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អ៊ីរ៉ង់ និង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថិរភាព​របស់​ប្រទេស ហើយ​យើង​មានបំណង​បន្ត​ការគាំទ្រ​គ្នា​ទៅវិញទៅមក​យ៉ាងរឹងមាំ​លើ​ផល​ប្រយោជន៍​សំខាន់ៗ​។ លោក Xi បានបង្ហាញ​ការគាំទ្រ​ប្រទេស​អ៊ីរ៉ង់ ខណៈ​ទីក្រុង​តេ​អេ​រ៉ង់​ព្យាយាម​ពង្រីក​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូ​ស្គូ ដើម្បី​ចេញពី​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​ ជុំវិញ​ការផលិត​នុយក្លេអ៊ែរ​រ​បស់​ប្រទេស​នេះ​។​

យោងតាម​ប្រធានាធិបតី​ចិន​បាន​និយាយថា ប្រទេស​ចិន​មានបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ ជាមួយ​ប្រទេស​អ៊ីរ៉ង់​ក្នុង​វិស័យដូចជា កសិកម្ម ឧស្សាហកម្ម និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។ ​ប្រធានាធិបតី​អ៊ីរ៉ង់កំពុង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែកុម្ភៈ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping​។ លោក Raisi ត្រូវបាន​អមដំណើរ​ដោយ​គណៈប្រតិភូ​ ដែល​រួមមាន​សមាជិក​រដ្ឋាភិបាល​ជាច្រើនរូបរួមមាន​រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួង​ប្រេង និង​ទេសាភិបាល​ធនាគារ​កណ្តាល​អ៊ីរ៉ង់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        361
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        319
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm