ក្រសួងសេដ្ឋកិច្ច កំណត់ទិសដៅ នៃការចូលរួមវិភាគទាន ធ្វើឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល

2023/02/15 08:37:44 pm        407

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ក្នុងចក្ខុវិស័យ នៅឆ្នាំ ២០៣០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​នឹងងក្លាយជាស្ថាប័ននៃឧត្តមភាព​ ប្រកបដោយសមត្ថភាព ​និងគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីបំពេញ​បេសកកម្មស្នូល និងពាក់ព័ន្ធ​ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យ​រាជរដ្ឋាភិបាល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកការផ្សព្វផ្សាយ ចក្ខុវិស័យឆ្នាំ ២០៣០ របស់ក្រសួង ​ដែលមានគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។ ជាក់ស្តែងក្នុងរយៈពេលជិត ៣ ទសវត្សរ៍, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​សម្រេចសមិទ្ឋផលជាច្រើន ដែលបានរួមចំណែកនាំ​ឱ្យកម្ពុជា អភិវឌ្ឍន៍​ប្រកបដោយឯករាជ្យ និងអធិបតេយ្យ។

ក្នុងន័យនេះ ការបន្តកសាង និងពង្រឹងសមត្ថភាព និងអភិបាលកិច្ចស្ថាប័នរដ្ឋរួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង ​ពិតជាមានសារៈសំខាន់ និងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធានាការ​អនុវត្តមុខងារ​ និងភារកិច្ចរបស់ក្រសួងប្រកបដោយប្រសិទ្ធភាពខ្ពស់ផង និងចូលរួមចំណែកជំរុញ​ឱ្យ​កម្ពុជាកាន់តែរឹងមាំ និងមានជវភាព ។ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានសម្រេចរៀបចំ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ ២០៣០” ។

ទាក់ទងកម្មវត្ថុសំខាន់នៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០ គឺកសាងស្ថាប័ន ឱ្យមានសមត្ថភាព ​និងគុណវុឌ្ឈគ្រប់គ្រាន់ ​សម្រាប់អនុវត្តបេសកកម្មរបស់ក្រសួង ផ្សារភ្ជាប់ជាមួយ​គោល​ដៅធំៗដែលមានកំណត់ក្នុងគោលនយោបាយ និងយុទ្ធសាស្ដ្រនានារបស់រាជរដ្ឋាភិបាល​ពាក់ព័ន្ធ ​នឹងសមត្ថកិច្ចរបស់ក្រសួង, ក្នុងគោលបំណងចូលរួមគាំទ្រឱ្យរាជរដ្ឋាភិបាល សម្រេច​គោលដៅយុទ្ឋសាស្រ្តជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ក្នុងន័យនេះចក្ខុវិស័យក្រសួង ត្រូវបានកំណត់ថា «នៅឆ្នាំ២០៣០ ​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ជា​ស្ថាប័ននៃឧត្តមភាព​ ប្រកបដោយសមត្ថភាព ​និងគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល​និងពាក់ព័ន្ឋ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល››។ នៅក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបំពេញ​បេសកកម្ម​រួម​មាន៖ កសាងមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ​កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ដឹកនាំ​ និងសម្របសម្រួលការកសាងប្រព័ន្ធគាំពារសង្គម, និង​ចូលរួមដឹកនាំ សម្របសម្រួលបរិវត្តកម្មឌីជីថល​ និងកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា៕អត្ថបទ៖ ស៊ុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        198
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm