អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញ និងសេវាត្រូវបានផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ

2023/02/15 09:08:44 pm        305

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតទំនិញ និងសេវា និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធនានា ជូនដល់អ្នកសារព័ត៌មាន និងពាណិជ្ជករ ព្រមទាំងភាគីពាក់ព័ន្ធ។

ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃការធ្វើពាណិជ្ជកម្ម នៅពេលបច្ចុប្បន្ន និងដើម្បីការពារអ្នក​ប្រើប្រាស់ ជំរុញអោយមានការប្រកួតប្រជែងប្រកបដោយសុចរិត​ រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យថ្មីមួយទៀតស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ ​និងសេវា ដែលបាន​សម្រេចអោយប្រើប្រាស់ជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ បានមាន​ប្រសាសន៍នៅក្នុងសិក្ខានៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កម្មវិធីសិក្ខាសាលានេះ រៀបចំ​ឡើងដើម្បីអោយភាគីពាក់ព័ន្ធបានឈ្វេងយល់បន្ថែមពីលិខិតបទដ្ឋានគតិយុត្តិថ្មីៗ ពាក់ព័ន្ធទៅ​នឹងការផ្សាយពាណិជកម្មលើផលិតផលទំនិញ ​និងសេវា ទៅតាមគ្រប់មធ្យោបាយ​ដូចជា​ការផ្សាយតាមសោតទស្សន៍ ប្រព័ន្ធអេឡិចត្រូនិច​ ការបោះពុម្ភផ្សាយ ​ការផ្សាយជាសំឡេងការដាក់តាំងបង្ហាញ ផ្សាយតាមរបៀបដាក់លើសំបកវេចខ្ចប់ទំនិញជាដើម។

ឯកឧត្តម ឌឹម ថេង អគ្គនាយករងនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបញ្ជាក់ថា ​បច្ចុប្បន្ននេះ ​ក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់រូបភាព ខ្លឹមសារផ្សាយពាណិជ្ជកម្មលើសពីអ្វីដែលផលិតផល ឬ ​សេវាកម្មដែលខ្លួនមាន ដែលនាំ​អោយអ្នក​ប្រើប្រាស់ខាតបង់ប្រយោជន៍​ បាត់បង់នូវទំនុកចិត្ត រីឯផលិតផលមួយចំនួនទៀត មានការ​ផ្សព្វផ្សាយបែបមិនពិត ភូតកុហុក ​ពង្វាងការពិត ក្លែងបន្លំ ធ្វើអោយមានការភាន់ច្រឡំ​អំពីគុណភាព​និង​សុវត្ថិភាពនៃផលិតផលទំនិញនិងសេវាទាំងនោះ។

ឯកឧត្តម បានបន្តថា អនុក្រឹត្យដែលបាននឹងកំពុងផ្សព្វផ្សាយនេះគឺកំណត់អំពីយន្តការបែបបទ និង នីតិវិធីក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ​លើផលិតផលទំនិញ ​និងសេវា ដើម្បីការពារអ្នក​ប្រើប្រាស់ និងជម្រុញអោយមានការប្រកួតប្រជែងប្រកបដោយសុចរិត។

សូមបញ្ជាក់ថា​ អនុក្រឹត្យនេះ​ មានវិសាលភាព អនុវត្តចំពោះការផ្សាយពាណិជ្ជកម្មលើផលិតផល​ទំនិញ និងសេវា​ តាមគ្រប់ប្រភេទ គ្រប់ទម្រង់ និង ​គ្រប់មធ្យោបាយ រួមទាំងតាមមធ្យោបាយឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖សូដាវណ្ណ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        168
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        144
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm