ការិយាល័យ BBC នៅ​ឥណ្ឌា​ត្រូវបាន​ឆែកឆេរ​ បន្ទាប់​ពីមាន​ឯកសារ​រិះគន់​នាយករដ្ឋមន្ត្រី​

2023/02/15 10:14:53 pm        497

​ឥណ្ឌា៖ មនុស្ស​ជាច្រើន​បានមក​ប្រមូល​ផ្តុំគ្នា ​នៅ​ខាងក្រៅ​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ BBC ទីក្រុង New Delhi កាលពី​ថ្ងៃ​អង្គារ ខណៈ​មន្ត្រី​ពន្ធដារ​ឥណ្ឌា​បាន​ឆែកឆេរ​ការិយាល័យ​រប​ស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ និង​នៅ​ទីក្រុង​ Mumbai។

ចំណាត់​ការ​នេះ​ធ្វើឡើង​ ខណៈ​រដ្ឋាភិបាល​បង្ក្រាប​លើ​ការផ្សាយ និង​ការ​ចែក​រំលែក​ឯកសារ​របស់​ព័ត៌មាន BBC ដែល​រិះគន់​នាយករដ្ឋមន្ត្រី​លោក Narendra Modi ជុំវិញ​តួនាទី​របស់​លោក​នៅ​ក្នុង​កុប្បកម្ម​ដ៏​ឃោរឃៅ​កាលពី​ឆ្នាំ​២០០២​។ កាលពី​ខែ​មុននិស្សិត​ជាង ​១០​នាក់​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​រដ្ឋធានី​ ពី​បទ​ព្យាយាម​ចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះដែល​កម្មវិធី​មាន​ឈ្មោះថា «India: The Modi Question»​។​ ឯកសារ​ផ្តោតលើ​ការដឹកនាំ​របស់​អ្នកនយោបាយ​ជាតិនិយម​ហិណ្ឌូ ក្នុង​ឋានៈ​ជា​ប្រធាន​រដ្ឋមន្ត្រី​នៃ​រដ្ឋ Gujarat ភាគ​ខាងលិច​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០០២​។ កុប្បកម្ម​កាលពី​ពេលនោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់ ១,០០០​នាក់​ស្លាប់​ដែល​ភាគច្រើន​ជា​ប្រជាជន​មូស្លីម​។ សកម្មជន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​មាន​ចំនួន​ច្រើនជាង​នេះ​ពីរ​ដង​។

ក្នុងអំឡុងពេល​កាន់​មុខតំណែង​របស់​លោក លោក Modi នៅ​ពេល​នោះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា លោក​មិន​បាន​ធ្វើ​អ្វី​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​កុប្បកម្ម ហើយ​តែងតែ​បដិសេធ​ថា​មិនបាន​ធ្វើ​ខុស​។ គណបក្ស​របស់​លោក Modi គឺ​គណបក្ស BJP បាន​និយាយ​ថា ស្ថាប័ន​ជាច្រើន​របស់​ឥណ្ឌា​ធ្វើការ​ដោយ​ឯករាជ្យ ហើយ​នាយកដ្ឋាន​ពន្ធ​ដារធ្វើការ​ផ្អែក​លើ​ច្បាប់​ក្នុង​ការ​ពិនិត្យមើល​ការ​អនុវត្តន៍​ច្បាប់​។​ ប៉ុន្តែ​អ្នកតស៊ូ​មតិ​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​ប្រឆាំង​របស់​ឥណ្ឌា​បាន​ថ្កោលទោស​ការ​ឆែកឆេរ​កាល​ពី​ថ្ងៃ​អង្គារ​។ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ BBC បាន​និយាយ​ថា ​ខ្លួន​ឈរ​លើ​ការ​រាយការណ៍​របស់​ខ្លួន​ដោយ​សហការ​ជាមួយ​មន្ត្រី​ពន្ធដារ ហើយ​នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បម្រើ​ទស្សនិកជន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm